ការរំឭកដ៏ចាំបាច់
ក្នុងសប្តាហ៍ខ្លះ ខ្ញុំបានទទួលសំបុត្រអេឡិចត្រូនិច ឬអ៊ីមែលជាច្រើន ដែលបានរំឭកខ្ញុំ អំពីការណាត់ជួប ឬព្រឹត្តិការណ៍ដែលជិតមកដល់ ឬសំណូមពរអធិស្ឋានឲ្យនរណាម្នាក់។ ការរំឭកទាំងអស់នេះ សុទ្ធតែមានភាពចាំបាច់ចំពោះខ្ញុំ។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រ ទៅកាន់លោកទីតុស ក្នុងសេចក្តីបញ្ចប់ គាត់បានសរសេរថា “ចូររំឭកគេ…”(៣:១)។ ដោយសារគាត់បានប្រើពាក្យដូចនេះ នោះយើងអាចសន្និដ្ឋានថា គាត់ធ្លាប់បានសរសេរអំពីសេចក្តីនោះ ប្រាប់គេម្តងហើយ។ ប៉ុន្តែ សេចក្តីទាំងនោះ ពិតជាសំខាន់ចំពោះពួកជំនុំខ្លាំងណាស់ បានជាគាត់រំឭកពួកគេឡើងវិញ ដើម្បីកុំឲ្យពួកគេភ្លេច។ ចូរយើងកត់សំគាល់អំពីសេចក្តី ដែលគាត់មិនចង់ឲ្យគេភ្លេចនោះ។ គាត់ចង់រំឭកពួកជំនុំ ដែលកំពុងរស់នៅក្រោមការគៀបសង្កត់របស់ចក្រភពរ៉ូមឲ្យ “ចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់”(ខ.១)។ យើងចាំបាច់ត្រូវចាំថា យើងត្រូវរស់នៅដោយទីបន្ទាល់ល្អ ដើម្បីឲ្យអ្នកដទៃដឹងថា យើងជាមនុស្សស្តាប់បង្គាប់ព្រះ ធ្វើការអ្វីដែលត្រឹមត្រូវ គឺមិនមែននិយាយបង្ខូចអ្នកដទៃ ហើយយើងជាមនុស្សដែលមានសន្តិភាពក្នុងចិត្ត និងចេះគិតដល់អ្នកដទៃ យើងមានការបន្ទាបខ្លួន គឺមិនមែនជាមនុស្សពូកែរអ៊ូរទាំទេ។ យើងត្រូវរស់នៅដោយអាកប្បកិរិយ៉ា ដែលបង្ហាញឲ្យគេដឹងថា យើងមានការផ្លាស់ប្រែក្នុងជីវិត ដោយសារការដើរតាមព្រគ្រីស្ទ(ខ.៣-៥)។ តើធ្វើដូចម្តេចឲ្យយើងអាចមានលក្ខណៈទាំងអស់នេះបាន? យើងត្រូវពឹងផ្អែកលើ “ព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់បំពេញលើយើងជាបរិបូរ តាមរយៈព្រះយេស៊ូវគ្រីស្ទ” ដែលជួយឲ្យយើងអាច “ខំធ្វើការល្អអស់ពីចិត្ត”(ខ.៥-៦,៨)។ មានតែតាមរយៈអំណោយដ៏អស្ចារ្យនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវទេ ដែលទ្រង់បានបំពាក់សមត្ថភាព ឲ្យយើងអាចជះឥទ្ធិពលដល់លោកិយ ឲ្យគេងាកមករកព្រះ។ និយាយរួម…
Read article