May 10, 2017

You are here:
គ្មាននរណាម្នាក់ដែលមិនសំខាន់ចំពោះទ្រង់

មាន​ពេល​មួ​យ មាន​ស្ត្រី​ជាម្តាយមួយ​ចំនួន ដែល​មាន​កូនតូចៗ កំពុង​ចែកចាយ​​ដល់​គ្នា​ទៅវិញទៅ​ម​ក អំពី​ការឆ្លើយត​ប ដែល​ព្រះទ្រ​ង់មា​ន​ចំពោះការ​អធិស្ឋាន​របស់​ពួក​គេ ដែល​ការ​នេះបា​នលើក​ទឹក​ចិត្ត​យ៉ាងខ្លាំ​ង។ តែមា​នស្ត្រី​ម្នាក់បាននិយាយ​ថា គាត់​មានអារម្មណ៍​ថា​ គាត់​ហាក់​ដូច​ជា​មាន​ចិត្ត​អាត្មា​និយម ដោយ​សារ​គាត់​បាន​សូម​ឲ្យព្រះទ្រង់​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្ទាល់ខ្លួន​របស់​គាត់ ខណៈពេល​ដែល​មា​ន​មនុស្ស​ជា​ច្រើន​ទៀត​​ ដែល​ទ្រង់​កំ​ពុង​ជួយ​។ គាត់​ពន្យ​ល់​ថា បើ​ធៀប​បញ្ហា​ដ៏តូ​ច​របស់​គាត់ នឹង​បញ្ហា​ដ៏​ធំ​របស់​ពិភព​លោក​ដែលព្រះ​ទ្រង់កំ​ពុង​ជួប​ប្រទះ បញ្ហា​របស់​គាត់​ហាក់​ដូច​ជាមិ​នសំខាន់​ចំពោះទ្រ​ង់​ទេ។ មួយ​សន្ទុះក្រោ​យ​មក កូន​ប្រុស​ដ៏តូច​របស់​គាត់ ស្រាប់​តែ​កៀបដៃ​នឹងទ្វារ បា​ន​ជាវា​រត់ ទាំង​ស្រែក​យំ មក​រក​ម្តាយវា។ ពេល​នោះ គេ​ប្រហែល​ស្មាន​ថា គាត់​នឹង​​ស្តី​បន្ទោស​​ថា “កូនឯ​ង​អាត្មានិ​យម​ម្ល៉េះ បាន​ជាម​ករំ​ខានម៉ាក់ ដោយ​សារ​រឿងកៀប​ដៃនឹ​ង​ទ្វារ​។ ដឹង​អត់​ថា ម៉ាក់​កំពុងរ​វល់​អ​ត់?” តែ​គាត់មិ​ន​បាននិយាយដូចនេះទេ​ ផ្ទុយ​ទៅ​វិញ គាត់​បានប​ង្ហាញនូវការអាណិត និង​ចិត្ត​​សុភាព​យ៉ាង​​ខ្លាំង។ ដូច​នេះ គាត់បា​ន​ឆ្លើយ​តប ដោយ​ក្តី​ស្រឡាញ់ តាម​បែបមនុស្ស ក៏ដូ​ច​ជាតាម​គំរូ​របស់​ព្រះ គឺដូ​ចដែ​ល​បទ​គម្ពីរ​ទំនុក​ដំកើង ១០៣:១៣ បាន​រំឭ​កយើ​ង​យ៉ាង​ច្បាស់។ ក្នុង​បទ​គម្ពីរ អេសាយ ជំពូក៤៩ ព្រះ​ទ្រង់​មាន​បន្ទូ​លថា ទោះម្តា​យ​អាចភ្លេ​ចប​ង្ហាញ​ក្តីអា​ណិត​ចំពោះកូ​ន​ខ្លួន​ក៏ដោ​យ ក៏​ព្រះអម្ចាស់​មិន​ដែល​ភ្លេច​កូន​របស់​ទ្រង់​ឡើ​យ(ខ.១៥)។ ព្រះ​ទ្រង់​បាន​ធានា​រាស្ត្រ​ទ្រង់​ថា ទ្រង់​​បាន​ចារឹកពួកគេ ​ទុក​​​នៅ​ផ្ទៃ​បាត​ដៃ​របស់ទ្រង់​ហើយ”(ខ.១៦)។ អ្នកដែល​មាន​ការ​ប្រកប​ស្និទ្ធស្នាល​ជាមួយព្រះ​ ជាអ្នក​ដែល​កោ​តខ្លាច​ទ្រ​ង់ ហើយពឹង​ផ្អែ​ក​លើ​ទ្រង់…

Read article