ចាប់ផ្តើមពីចំណុចនេះទៅ!
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ពេលដែលទ័ពអាមេរិក និងពួកសម្ព័ន្ធមិត្តបានសម្រុកចូលទឹកដីប្រទេសបារាំង មានមេបញ្ជាការអាមេរិកបីនាក់ បានរត់ទៅផ្តុំគ្នា នៅក្នុងរណ្តៅគ្រាប់ផ្លោង នៅឯឆ្នេរសមុទ្រយូតាស ក្នុងខេត្តនរមេនឌី ប្រទេសបារាំង។ ដោយសារទឹកសមុទ្របានជោរឡើងលិចឆ្នេរ ធ្វើឲ្យនាវារបស់ពួកគេឈប់នៅឆ្នេរសមុទ្រ ដោយមិនចំាកន្លែងដែលបានព្រៀងទុក ក្នុងផែនការ ដូចនេះ អ្នកទាំងបីក៏បានធ្វើការសម្រេចចិត្តទាំងប្រថុយថា ពួកគេនឹងធ្វើការវាយសម្រុកចេញពីទីតាំងនោះតែម្តង។ ដូចនេះ ពួកគេចាំបាច់ត្រូវប្រយុទ្ធ ចេញពីចំណុចចាប់ផ្តើមដ៏ពិបាក។ លោកសូលក៏ធ្លាប់ជាប់នៅកន្លែងដ៏ពិបាក ដែលគាត់ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត បន្ទាប់ពីបានជួបព្រះយេស៊ូវ នៅតាមផ្លូវ ទៅក្រុងដាម៉ាស(កិច្ចការ ៩:១-២០)។ ភ្លាមៗនោះ ព្រះទ្រង់ក៏បានបើកបង្ហាញឲ្យគាត់ភ្ញាក់ដឹងខ្លួនថា គាត់បានជ្រើសរើសយកទីតាំង និងទិសដៅនៃជីវិតខុសហើយ ដូចនេះ ជីវិតរបស់គាត់កាលពីមុន គឺគ្មានតម្លៃទេ។ ការបោះជំហានទៅមុខ អាចមានការពិបាក ហើយតម្រូវឲ្យមានការខិតខំធ្វើកិច្ចការដែលពិបាក។ ប៉ុន្តែ លោកសូលក៏បានឆ្លើយតបទៅទ្រង់វិញថា “ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច?”(ខ.៦)។ ជាញឹកញាប់ យើងច្រើនតែជាប់ខ្លួន នៅកន្លែងដ៏ពិបាក ខុសពីការរំពឹងទុក។ យើងប្រហែលជាលិចលង់នៅក្នុងបំណុល មានការខ្វះខាតផ្នែករូបកាយ ឬកំពុងតែរងទុក្ខ ដោយសារទម្ងន់នៃអំពើបាបរបស់យើង។ ប៉ុន្តែ ទោះនៅថ្ងៃនេះ ព្រះគ្រីស្ទបានរកយើងឃើញ ក្នុងមន្ទីរឃុំឃាំង ឬក្នុងរាជវាំង ឬមួយទ្រង់បានទតឃើញយើងមានការប្រេះបែក…
Read article