ឈ្មោះដែលបានដាក់ឲ្យ

គ្រួសារ​ភាគ​ច្រើន​មាន​រឿង​ផ្សេង​ៗ​ប្រចំា​គ្រួសារ។ ជាក់​ស្តែង ក្រុម​គ្រួសារ​ខ្ញុំ​ក៏​មាន​រឿង​មួយ ដែល​ប្រាប់​ពី​របៀប​ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​ដំបូង នៃ​ជីវិតអាពាហ៍​ពិពាហ៍​របស់​ឪពុក​ម្តាយ​ខ្ញុំ ពួក​គាត់​ប្រហែល​ជា​មាន​ការ​មិន​យល់​ស្របគ្នា នៅ​ក្នុង​ការ​ដា​ក់ឈ្មោះ​ឲ្យ​កូន​ប្រុស​ដំបូង​របស់​ពួក​គាត់។ ម្តាយ​របស់​ខ្ញុំ​ចង់​បាន​កូន​ប្រុស​ម្នាក់ ដែល​មាន​ឈ្មោះ​ដូចឪពុក​របស់​ខ្ញុំ តែ​ឪពុក​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ប្រុស​គាត់​មាន​ឈ្មោះ​ដូច​គាត់​ទេ។ បាន​ជា​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជា​ច្រើន​មក ពួក​គាត់​ក៏​បាន​ព្រម​ព្រម​គ្នា​ថា បើ​កូន​ប្រុស​ពួក​គាត់ កើត​នៅ​ថ្ងៃ​ដូច​ឪពុក​ខ្ញុំ ពួក​គាត់​នឹង​ដាក់​ឈ្មោះ​ឲ្យ​ដូច​ឪពុក​ខ្ញុំ។ ខ្ញុំ​ក៏​បាន​កើត​នៅ​ចំ​ថ្ងៃ​កំណើតរបស់​ឪពុក​ខ្ញុំ។ រឿង​នេះ ពិត​ជា​អស្ចារ្យ​ណាស់។ ហើយ​ខ្ញុំ​ក៏​មានឈ្មោះ​ដូច​គាត់ ដោយ​គ្រាន់​តែ​បន្ថែម​ឈ្មោះ​ពី​ក្រោយ​ថា “ជូនា”​(Junior) ដែល​ប្រែ​មក​ថា “តូច”។

ការ​ដាក់​ឈ្មោះ​ឲ្យ​កូន ក៏​ជា​ការ​សំខាន់​ផង​ដែរ ដែល​មាន​តាំង​ពី​សម័យ​ដើម​មក។ ពេល​លោក​យ៉ូសែប​បាន​ទទួល​ដំណឹង​ថា នាង​ម៉ារា ដែល​ជា​គូដណ្តឹង​មាន​ផ្ទៃ​ពោះ គាត់​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​។ ពេល​នោះ មាន​ទេវ​តា​មួយ​អង្គ​បាន​យាងមក​ជួប​គាត់ ដើម្បី​ប្រាប់​គាត់ អំពី​ព្រះទ័យ​ព្រះ​វរបិតា នៅ​ក្នុង​ការ​ដាក់​ឈ្មោះ​ឲ្យ​បុត្រដែល​នឹង​ប្រសូត្រ​នោះ ដោយ​មាន​បន្ទូល​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ ត្រង់​ចំណុច​នេះ ទេវតា​មិន​គ្រាន់​តែ​បាន​ប្រាប់​ឲ្យ​ដាក់​ឈ្មោះ​បុត្រ​តូច​នោះ​ថា យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​នាម​ទ្រង់​បញ្ជាក់​​ប្រាប់​ពី​មូល​ហេតុ ដែល​ទ្រង់​យាង​មក​ក្នុងលោកិយ : គឺ​ដើម្បី​ទទួល​ទោស​នៃ​អំពើ​បាប ដែល​យើង​សក្តិ​សម​នឹង​ទទួល។ គោល​បំណង​ដែល​ទ្រង់​បាន​យាង​មក​ប្រសូត្រ នៅ​ក្នុង​ក្រោល​សត្វ គឺ​បាន​បង្ហាញ នៅ​ក្នុង​ព្រះ​នាម​របស់​ទ្រង់ ដែល​ជាព្រះ​នាម​លើ​អស់​ទាំង​នាម។

សូម​ឲ្យ​ចិត្ត​យើង​ប៉ង​ប្រាថ្នា​ចង់​រស់​នៅ តាម​របៀប​ដែល​ថ្វាយ​ព្រះ​កិត្តិ​យស ដល់​ព្រះ​នាម​ដ៏​អស្ចារ្យ​របស់​ទ្រង់!-Bill Crowder JR.

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles