នរណាជាអ្នកជិតខាងខ្ញុំ?

ម៉ារី(Mary) មាន​អំណរ នៅ​ក្នុង​ការ​ប្រជុំ​ក្រុម ក្នុង​ព្រះ​វិហារ​របស់​នាង នៅ​ពាក់​កណ្តាល​សប្តាហ៍ ជា​មួយ​មិត្ត​ភក្តិ​មួយ​ចំនួន ដើម្បី​អធិស្ឋាន ថ្វាយ​បង្គំ និង​ពិភាក្សា​អំពី​សំណួរ ដែល​មាន​ក្នុង​ការ​អធិ​ប្បាយ​ព្រះ​បន្ទូល កាល​ពី​សប្តាហ៍​មុន។ សប្តាហ៍​នេះ ពួក​គេ​នឹង​ចែក​ចាយ អំពី​ភាព​ខុស​គ្នា រវាង “ការទៅ” ព្រះវិហារ និង “ការ​ធ្វើ​ជា” ពួក​ជំនុំ ក្នុង​លោកិយ​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន។ នាង​ទន្ទឹង​រង់​ចាំ​ជួប​មិត្ត​ភក្តិ​របស់​នាង ហើយ​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​រស់​រវើក។

ខណៈ​ពេល​ដែល​នាង​កំពុង​រើស​សោរ​ឡាន​ រៀបចេញ​​ទៅ​ក្រៅ សម្លេង​កន្តឹង​ទ្វារ​ផ្ទះ​ក៏​បាន​រោទ៍​ឡើង។ អ្នក​ស្រី​ស៊ូ(Sue) ដែល​ជា​អ្នក​ជិត​ខាង​របស់​នាង​ បាន​មក​សួរ​នាង​ថា “សូម​ទោស ដែល​ខ្ញុំ​មក​រំខាន​អ្នក។ តើ​ព្រឹក​នេះ អ្នក​មាន​ពេល​ទំនេរ​ទេ?” ពេល​ដែល​ម៉ារី​ហៀប​នឹង​ប្រាប់​គាត់​ថា នាង​ត្រូវ​ចេញ​ទៅ​ក្រៅ ​អ្នក​ស្រី​ស៊ូ​ក៏​បាន​បន្ត​ទៀត​ថា “ខ្ញុំ​បាន​យក​ឡាន​ទៅ​ឲ្យ​គេ​ជួស​ជុល។ តាម​ធម្មតា ខ្ញុំ​អាច​ដើរ ឬ​ជិះ​កង់​ទៅ​ផ្ទះ​ក៏​បាន ប៉ុន្តែ ឥឡូវ ខ្ញុំ​ឈឺ​ចង្កេះ មិន​អាច​ដើរ ឬ​ជិះ​កង់​បាន​ទៀត​ទេ”។ ម៉ារី​មាន​ការ​ស្ទាក់​ស្ទើរ​បន្តិច នាង​ក៏​ឆ្លើយ​ទាំង​ញញឹម​ថា “ចាស មិន​អី​ទេ ខ្ញុំ​នឹង​ជួន​អ្នក​ស្រី​ទៅ​ផ្ទះ”។

ម៉ារី​គ្រាន់​តែ​ឃើញ​អ្នក​ជិត​ខាង​ម្នាក់​នេះ គឺ​មិន​ដែល​បាន​និយាយ​គ្នា​ពី​មុន​មក​ទេ។​ ប៉ុន្តែ ពេល​នាង​បើក​ឡាន​ជូន​គាត់​ទៅ​ផ្ទះ ​នាង​ក៏​បាន​ដឹង​ថា ស្វាមី​របស់​គាត់​មាន​ជម្ងឺ​វង្វេង​វង្វាន់ ហើយ​គាត់​មាន​ការ​ហត់​នឿយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​មើល​ថែរ​គាត់។ នាង​ក៏​បាន​ស្តាប់​គាត់​និយាយ ដោយ​ការ​អាណិត ហើយ​ក៏​បាន​សន្យា​ថា​នឹង​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ។

នៅ​ពេល​ព្រឹក​នោះ ម៉ារី​បាន​ព្យាយាម​ជួយ​គាត់ តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន។​ នាង​ក៏​ខក​ខាន មិន​បាន​ទៅ​ចែក​ចាយ​ អំពី​ការ​ផ្សាយ​ដំណឹង​ល្អ នៅ​ព្រះ​វិហារ នៅ​ពេល​ព្រឹក​ថ្ងៃ​នោះ។ ផ្ទុយ​ទៅ​វិញ នាង​ចែក​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដល់​អ្នក​ជិត​ខាង​នាង ដែល​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​ពិបាក​ខុស​ពី​នាង។-Marion Stroud

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles