August 2017

You are here:
សន្តិភាពនៅក្នុងចិត្ត

ព្រះវិហារ​ខាម​ពី នៃ​ភាព​ស្ងប់​ស្ងាត់ ក្នុង​ក្រុង​ហេលស៊ីនគី ប្រទេស​ហ្វាំងឡង់ មាន​លក្ខណៈ​លេច​ធ្លោ នៅ​កណ្តាល​ទី​ប្រជុំ​ជន។ ​សំណង់​អគារ​មួយ​នេះ មាន​រាង​មូល​ទ្រវែង ស្រោប​ពី​លើ​ដោយ​ឈើ ដែល​ការពារ​សម្លេង​រំខាន​ពី​ទីក្រុង​ដ៏​មមា​ញឹក នៅ​ខាង​ក្រៅ។ អ្នក​រចនា​មូដ​អគារ​នេះ បាន​​សាង​សង់​​ព្រះវិហារ​នេះ ធ្វើ​ជា​កន្លែង​ដ៏​ស្ងប់​ស្ងាត់ និង​ផ្តល់​នូវ “បរិកាស​ដ៏​ស្រគត់​ស្រគំ សម្រាប់​ឲ្យ​​គេ​សម្រួល​អារម្មណ៍​នៅ​ទីនោះ”។ ព្រះ​វិហារ​នេះ​ជា​កន្លែង​ទទួល​ស្វា​គមន៍​អស់​អ្នក ដែល​ចង់​គេច​ចេញ​ពី​ភាព​មមា​ញឹក និង​អ៊ូអរ នៃ​ទី​ក្រុង។ មនុស្ស​ជា​ច្រើន​ស្រេក​ឃ្លាន​សន្តិ​ភាព ដូចនេះ ភាព​ស្ងប់​ស្ងាត់ ដែល​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏អាច​ជួយ​សម្រួល​អារម្មណ៍​ពួក​គេ​បាន​ខ្លះដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា សន្តិ​ភាព​ដ៏​ពិត គឺ​សន្តិ​ភាព​ដែល​មាន​ជា​មួយ​ព្រះ មាន​ប្រភព​មក​ពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ”(រ៉ូម ៥:១)។ បើ​គ្មាន​ព្រះ​គ្រីស្ទ​ទេ នោះ​យើង​នៅ​តែ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង។ តែ​សូម​អរ​ព្រះ​គុណ​ព្រះ​យេស៊ូវ ដែល​បាន​ផ្សៈ​ផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​វរបិតា ហើយ​បញ្ចប់​ការ​ទាស់​ប្រឆាំង​នឹង​ទ្រង់​(កូល៉ុស ១:១៩-២១) ដោយ​យើង​គ្រាន់​តែ​ទទួល​ជឿ និង​ទទួល​យក​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ។ ព្រះ​យេស៊ូវ​បាន​ថ្វាយ​យើង​ទៅ​ព្រះ​វរបិតា ជា​ដង្វាយដ៏​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់(ខ.២២)។ ការ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ មិន​មាន​ន័យ​ថា យើង​នឹង​រស់​នៅ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article