អំណាចរបស់មនុស្ស

ពេល​បុរស​ម្នាក់​កំពុង​ឡើង​ជិះ​រថ​ភ្លើង ក្នុង​ក្រុង​ភើត ប្រទេស​អូស្រ្តាលី គាត់​ក៏​បាន​រអិល​ជើង ​ចូល​ទៅ​ក្នុង​ចន្លោះ​រវាង​ទូរថភ្លើង និង​កម្រាល​ឥដ្ឋ​របស់​ស្ថានីយ ជាប់​ដក​មិន​រួច។ ពេល​នោះ មាន​អ្នក​ដំណើរ​រាប់​សិប​នាក់​បាន​ប្រញាប់​មក​ជួយ​គាត់។ ពួក​គេ​ក៏​បាន​ប្រើ​កម្លាំង​សាមគ្គី​រួម​គ្នា​រុញ​រថ​ភ្លើង ឲ្យ​ផ្អៀង​ទៅ​ម្ខាង ដើម្បី​ឲ្យ​បុរស​នោះ​អាច​ដក​ជើង​ចេញ​ពី​ប្រលោះ​នោះ​បាន​ ដោយ​សុវត្ថិ​ភាព។​ លោក​ដាវីឌ ហាញន៍(David Hynes) ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​សេវា​កម្ម​រថ​ភ្លើង បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ការ​សំភាស​ថា “ពួក​គេ​ម្នាក់​ៗ​បាន​ចូល​រួម​ក្នុង​ការ​ជួយ​សង្រ្គោះ​គាត់ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ។ គឺ​ដោយ​សារ​អំណាច​នៃ​ការ​សាមគ្គី​របស់​មនុស្ស ដែល​មនុស្ស​ម្នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់ ដែល​អាច​បណ្តាល​ឲ្យ​មាន​របួស​ធ្ងន់”។

ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ យើង​ឃើញ​ថា ព្រះ​ទ្រង់​បាន​ប្រើ​អំណាច​នៃ​ការ​រួប​រួម​របស់​មនុស្ស ដើម្បី​កសាង​មហា​គ្រួសារ​របស់​ទ្រង់។ ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​ម្នាក់​ៗ មាន​អំណោយ​ទាន​ដ៏​ពិសេស នៃ​ព្រះ​គុណ​ទ្រង់(ខ.៧) សម្រាប់​បំពេញ​គោល​បំណង​ដ៏ជាក់​លាក់​មួយ ដើម្បី​ឲ្យ “​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការ​ងារ​របស់​អវយវៈ​និមួយៗ នោះ​រូបកាយ​បាន​បង្កើន​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់”(ខ.១៦)។

មនុស្ស​ម្នាក់​ៗ មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ ក្នុង​មហា​គ្រួសារ​របស់​ព្រះ គឺ​គ្មាន​អ្នក​ឈរ​មើល​ទេ។ ក្នុង​មហា​គ្រួសារ​នៃ​ព្រះ   យើង​យំ  យើង​សើច​ជា​មួយ​គ្នា។  យើង​ជួយ​សម្រាល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​អធិស្ឋាន​ឲ្យ ហើយ​លើក​ទឹក​ចិត្ត​គ្នា។ យើង​លើក​ទឹក​ចិត្ត ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ងាក​ចេញ​ពី​អំពើ​បាប។ ឱ​ព្រះ​វរ​បិតា សូមទ្រង់​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ស្គាល់ ផ្នែក​ដែល​យើង​ខ្ញុំ​មាន នៅក្នុង​មហារ​គ្រួសារ​ទ្រង់​នៅ​ថ្ងៃ​នេះ។-Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles