សង្រ្គាមដែលព្រះទ្រង់បានឈ្នះ

ថ្ងៃទី​២៨ ខែ​កក្ដដា ឆ្នាំ​២០១៤ ជា​គំរប់​ខួប​១០០​ឆ្នាំ នៃ​ការ​ចាប់​ផ្តើម នៃ​សង្រ្គាម​លោក​លើក​ទី១​។ ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ប្រទេស​អង់​គ្លេស មាន​ការ​ពិភាក្សា និង​ភាព​យន្ត​ឯកសារ​ជា​ច្រើន ត្រូវ​បាន​ចាក់​ផ្សាយ​អំពី​ការ​ចាប់​ផ្តើម នៃ​សង្រ្គាម​ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​នេះ។ សូម្បី​តែ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​របស់​លោក ស៊ែលហ្វ្រីជ(Selfridge) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ផ្សា​ទំនើប​មួយ ក្នុង​ទីក្រុង​ឡុងដ៍ ក៏​បាន​រាប់​បញ្ចូល​វីដេអូ​ឯក​សារ​មួយ​ភាគ ស្តី​អំពី​សម័យ​ឆ្នាំ​១៩១៤ ដែល​បាន​បង្ហាញ​អំពី​បុគ្គ​លិក​វ័យ​ក្មេង​ជា​ច្រើន បាន​តម្រង់​ជួរ ដើម្បី​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​សង្កេត​មើល ការ​បង្ហាញ​ចេញ​នូវ​ការ​លះ​បង់​អាត្មា​ខ្លួន​ឯង របស់​យុវ​ជន​ទាំង​នោះ ខ្ញុំ​មាន​ការ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង។​ ទា​ហាន​ដែល​ខ្ញុំ​ឃើញ​ក្នុង​វីដេអូ​ឯក​សារ​នោះ មាន​វ័យ​ក្មេង​ណាស់ ពួក​គេ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ចូល​ធ្វើ​ទាហាន ប្រយុទ្ធ​នឹង​ពួក​ឈ្លាន​ពាន ​ហើយ​មើល​ទៅ​មិន​ទំនង​ជា​អាច​គេច​ចេញ ពី​ការ​ភ័យ​រន្ធត់ ក្នុង​លាន​ដ្ឋាន នៅ​សមរ​ភូមិ​បាន​ឡើយ។

ទោះ​បី​ជា​ព្រះ​យេស៊ូវ​មិន​បាន​យាង​ទៅ​សមរ​ភូមិ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​ក្នុង​លោកិយ​នេះ​ក៏​ដោយ ក៏​ទ្រង់​ពិត​ជា​បាន​យាង​ទៅ​ឈើ​ឆ្កាង ដើម្បី​ប្រយុទ្ធ​ឈ្នះ​ខ្មាំង​សត្រូវ​ដ៏​ធំ​បំផុត គឺ​អំពើ​បាប និង​សេចក្តី​ស្លាប់។   ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ​នេះ  ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ  តាម​រយៈ​ការ​ប្រព្រឹត្ត ហើយ​ដើម្បី​ទទួល​ការ​សុគត​ដ៏​រន្ធត់ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ការ​អត់​ទោស​បាប។ ហើយ​ទ្រង់​ថែម​ទាំង​បាន​ត្រៀម​អត់​ទោស​បាប ឲ្យ​មនុស្ស​ដែល​បាន​វាយ​ដំ និង​ឆ្កាង​ទ្រង់​ផង​ដែរ​(លូកា ២៣:៣៤)។ ទ្រង់​បាន​ឈ្នះ​សេចក្តី​ស្លាប់ ដោយ​សារ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ ហើយ​សព្វ​ថ្ងៃនេះ យើង​អាច​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ ជា​រៀង​រហូត​(យ៉ូហាន ៣:១៣-១៦)។

ការ​ប្រារព្ធ​ខួប និង​ការ​រំឭក​ជា​ប្រវត្តិ​សាស្រ្ត បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ​អំពី​ព្រឹត្តិ​ការ​ណ៍​ប្រវត្តិ​សាស្រ្ត និង​ស្នា​ដៃ​របស់​វីរជន​ទំាង​ឡាយ។ តែ​ឈើ​ឆ្កាង​បាន​រំឭក​យើង អំពី​ការ​ឈឺ​ចាប់​នៃ​ការ​សុគត​របស់​ព្រះ​យេស៊ូវ និង​តម្លៃ​នៃ​ការ​លះ​បង់​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​បាន​សេចក្តី​សង្រ្គោះ។-Marion Stroud

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles