មេរៀនអំពីការរងទុក្ខ
មានពេលមួយខ្ញុំបានទៅទស្សនាខ្សែភាពយន្តខ្នាតធំ ដែលគេចាក់បញ្ចាំលើផ្ទាំងសំពត់ដ៏ធំ ក្នុងរោងភាពយន្ត។ យើងអាចមើលឃើញរូបភាពមនុស្សធំៗ និងច្បាស់ៗខ្លាំងណាស់ បានជាយើងអាចមើលឃើញស្នាមរបួសដ៏ជ្រៅ នៅលើរូបកាយរបស់តួអង្គប្រុសម្នាក់។ ទាហានបានធ្វើទារុណកម្មមកលើរូបកាយគាត់ ដោយការវាយដំ ខណៈពេលដែលហ្វូងមនុស្សដែលកំពុងមានកំហឹង កំពុងសើចចម្អកឲ្យបុរសកំសត់ ដែលមានឈាមប្រឡាក់ពេញមុខ។ ឈុតមួយនេះមើលទៅ ដូចសកម្មភាពដែលកើតឡើងពិតៗ បានជាខ្ញុំរួញខ្លួនទាំងចិត្តរន្ធត់ញាប់ញ័រ ដោយខ្ញុំក៏មានអារម្មណ៍ដឹងថា ការធ្វើទារុណកម្មបែបនេះ គឺពិតជាឈឺចាប់ណាស់។ តែនេះគ្រាន់តែជាការសម្តែង តាមរឿងពិត ដែលបានកើតឡើងចំពោះព្រះយេស៊ូវ ពេលដែលទ្រង់បានទទួលរងទុក្ខវេទនា ដើម្បីយើងរាល់គ្នា។ សាវ័កពេត្រុសបានរំឭកអំពីការរងទុក្ខរបស់ព្រះយេស៊ូវ នៅក្នុងសំបុត្ររបស់គាត់ថា “ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្តីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់”(១ពេត្រុស ២:២១)។ ការរងទុក្ខមានច្រើនបែបច្រើនសណ្ឋាន និងមានកំរិតនៃការឈឺចាប់ខុសគ្នា បានជាយើងត្រូវត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងសេចក្តីទុក្ខ។ ការរងទុក្ខរបស់យើង ប្រហែលជាមិនធ្ងន់ធ្ងរ ដូចសាវ័កប៉ុល ដែលធ្លាប់ត្រូវគេវាយដំ ចោលនឹងថ្មសម្លាប់ ហើយជួបគ្រោះថ្នាក់សំពៅលិច ដើម្បីព្រះគ្រីស្ទ។ គាត់ធ្លាប់ទទួលរងការវាយប្រហារពីពួកចោរព្រៃ ហើយក៏បានទ្រាំអត់នឹងភាពអត់ឃ្លាន និងការស្រេកទឹកផង(២កូរិនថូស ១១:២៤-២៧)។ ម្យ៉ាងទៀត យើងប្រហែលជាមិនមានឱកាសរងទុក្ខ ដូចអ្នកដែលកំពុងទទួលរងការបៀតបៀនធ្ងន់ធ្ងរ ក្នុងវប្បធម៌ដែលគេប្រឆាំងនឹងជំនឿរបស់គ្រីស្ទបរិស័ទនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការរងទុក្ខនឹងមករកយើង តាមសណ្ឋាន ឬមធ្យោបាយណាមួយ ពេលដែលយើងបដិសេធខ្លួនឯង…
Read article