ពេលដែលខ្ញុំចាប់ផ្តើមធ្វើការនៅថ្ងៃទីមួយ ក្នុងការិយ៉ាល័យតូចមួយ ដែលខ្ញុំបានជួល ក្នុងពេលសព្វថ្ងៃនេះ មានតែសត្វរុយកំសត់ពីរបីក្បាលប៉ុណ្ណោះ ដែលបានយកទីកន្លែងនោះ ធ្វើជាកន្លែងស្នាក់នៅ។ រូបកាយរបស់ពួកវាបានស្លាប់ មិនដឹងជាតាំងពីពេលណា នៅលើកម្រាលឥដ្ឋ និងនៅមាត់បង្អួច។ ខ្ញុំក៏បានយកខ្មោចពួកវាទៅចោលក្នុងធុងសម្រាម តែនៅសល់មួយក្បាលទៀត នៅកណ្តាលវាល។
សាកសពរបស់សត្វរុយ បានធ្វើឲ្យខ្ញុំនឹកចាំថា ខ្ញុំត្រូវរស់នៅជារៀងរាល់ថ្ងៃ ឲ្យបានល្អ។ សេចក្តីស្លាប់ជាការរំឭកដ៏ប្រសើរ អំពីជីវិត ហើយជីវិតជាអំណោយរបស់ព្រះ។ សេ្តចសាឡូម៉ូនបានមានបន្ទូលថា អ្នកណាដែលនៅជាប់ក្នុងពួកមនុស្សរស់ គឺមានសង្ឃឹម(សាស្តា ៩:៤)។ ជីវិតរបស់យើងនៅលើផែនដីនេះ បានផ្តល់ឱកាស ឲ្យយើងជិះឥទ្ធិពល និងអរសប្បាយនឹងពិភពលោកដែលនៅជុំវិញយើង។ មនុស្សជាច្រើនអាចញាំ និងផឹកយ៉ាងរីករាយ ហើយក៏សប្បាយនឹងទំនាក់ទនងរបស់ខ្លួនផងដែរ(ខ.៧,៩)។
មនុស្សជាច្រើនក៏អាចអរសប្បាយនឹងការងារផងដែរ។ ស្តេចសាឡូម៉ូនបានឲ្យយោបលថា “ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ”(ខ.១០)។ ទោះជាយើងមានមុខរបរ ការងារ ឬតួរនាទីអ្វីក៏ដោយ ក្នុងជីវិត យើងនៅតែអាចធ្វើកិច្ចការដែលសំខាន់ ហើយធ្វើឲ្យកិច្ចការនោះឲ្យបានល្អ ដូចជា លើកទឹកចិត្តអ្នកដទៃ អធិស្ឋាន និងបង្ហាញសេចក្តីស្រឡាញ់ដោយចិត្តស្មោះត្រង់ ជារៀងរាល់ថ្ងៃ។
បទគម្ពីរសាស្តាបានចែងថា “គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ ពីព្រោះមនុស្សក៏មិនដឹងពេលកំណត់របស់ខ្លួនដែរ”(ខ.១១-១២)។ យើងមិនអាចដឹងថា ជីវិតយើងនៅលើផែនដីនេះ នឹងបញ្ចប់នៅពេលណាទេ តែយើងនៅអាចរកឃើញក្តីអំណរ និងគោលបំណងនៃការរស់នៅ ក្នុងពេលសព្វថ្ងៃ ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះ ហើយពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានសន្យាថា នឹងប្រទានជីវិតអស់កល្បជានិច្ច(យ៉ូហាន ៦:៤៧)។-Jennifer Beson Schuldt