ឈើឆ្កាង និងមកុដ

ព្រះវិហារ​វែស​មិន​ស្ទ័រ អាបេយ នៅ​ទីក្រុង​ឡុងដ៍ មាន​ប្រវត្តិ​សាស្រ្ត​ដ៏​សម្បូរ​បែប។ នៅ​សតវត្សរ៍​ទី​១០ ពួក​សង្ឃ​បេនេ​ឌីកធីន ​បាន​ចាប់​ផ្ដើម​ទំនៀម​ទម្លាប់​នៃ​ការ​ថ្វាយ​បង្គំ​ព្រះ​ប្រចាំថ្ងៃ ​នៅ​ទី​នោះ ដែល​គេ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ។ ព្រះ​វិហារ​អាបេយ ក៏​ជា​ទីកន្លែង​បញ្ចុះ​សព​នៃ​មនុស្ស​ល្បីៗ​ជា​ច្រើ​ន​ផង​ដែរ ហើយ​ស្តេច​នៃ​ប្រទេស​អង់​គ្លេស ​សុទ្ធ​តែ​បាន​ទទួល​ពិធី​អភិសេក​បំពាក់​ម្កុដ​គ្រង​រាជ្យ ​នៅ​ព្រះ​វិហារ​អាបេ​យ​នេះ​គ្រប់​អង្គ ចាប់​តាំង​ពី​ឆ្នាំ ១០៦៦។ តាម​ពិត ​ក្នុង​ចំណោម​ក្សត្រ​ទាំង​អស់​នោះ មាន​ក្សត្រ​ចំនួន​១៧​អង្គ​ក៏​​ត្រូវ​បាន​បញ្ចុះ​សព​នៅ​ទីនោះ​ផង​ដែរ ​មាន​ន័យ​ថា ព្រះ​រាជ​កិច្ច​របស់​ពួក​ទ្រង់​ ត្រូវ​បាន​បញ្ចប់​ នៅ​ត្រង់​កន្លែង​ដែល​ខ្លួន​បាន​ចាប់​ផ្ដើម​នោះ​ដែរ។

ទោះ​ការ​បញ្ចុះ​សព​របស់​ស្តេច​ទំាង​នោះ មាន​ភាព​ធំ​សម្បើមហួស​ហេតុ​យ៉ាង​ណា​ក៏​ដោយ ​ក៏​មេដឹក​នាំ​ក្នុង​ពិភព​លោក មាន​ពេល​ឡើង​កាន់​អំណាច និង​មាន​ពេល​ដែល​ត្រូវ​ចុះ​ចេញ។ ពួក​គេ​បាន​រស់​នៅ ហើយ​ក៏​បាន​ស្លាប់​ទៅ​វិញ ជា​រឿង​ធម្មតា។ ប៉ុន្តែ មាន​ព្រះមហាក្សត្រ​មួយ​អង្គ ព្រះ​នាម យេស៊ូវ​បាន​សុគត​តែ​ម្ដង តែ​ព្រះ​សព​របស់​ទ្រង់​មិន​នៅ​ក្នុង​ផ្នូរ​ទៀត​ទេ។ នៅ​ពេល​ដែល​ទ្រង់​បានយាង​មក​ផែន​ដី​ជា​លើក​ទីមួយ ​គេ​បំពាក់​ផួង​បន្លា​ឲ្យ​ទ្រង់ ធ្វើ​ជា​មកុដ រួច​ត្រូវ​គេ​ធ្វើ​គុត​នៅ​លើ​ឈើ​ឆ្កាង ក្នុង​នាម​ជា “ស្ដេច​សាសន៍​យូដា”(យ៉ូហាន ១៩:៣,១៩)។ ដោយ​ព្រោះ​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ដោយ​ជ័យ​ជម្នះ នោះ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​ជឿ​ព្រះ​អង្គ ក៏​មាន​សេចក្តី​សង្ឃឹមថា ​នឹង​មិន​ស្លាប់​ជា​រៀង​រហូត​ឡើយ ហើយ​ក៏​មាន​ការ​ធា​នា​ច្បាស់​ថា យើង​នឹង​បាន​រស់​ឡើង​វិញ​ជា​មួយ​ទ្រង់​ជា​រៀង​រហូត។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ” (យ៉ូហាន ១១:២៥-២៦)។

យើង​រាល់​គ្នា​កំពុង​បម្រើ​ព្រះ​មហាក្សត្រ​ ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ! ចូរ​យើង​ចុះ​ចូល​នឹង​ការ​គ្រប់​គ្រ​ង​របស់​ទ្រង់ ​ក្នុង​ជីវិត​យើង ដោយ​អរ​សប្បាយ​ក្នុង​ពេល​ឥឡូវ​នេះ ខណៈ​ពេល​ដែល​យើង​​កំពុង​ទន្ទឹង​រង់​ចាំ​ថ្ងៃ ​ដែល​ “ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​មាន​គ្រប់​ព្រះ​ចេស្ដា” នឹង​គ្រង​រាជ្យ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច (វិវរណៈ ១៩:៦)។-BILL CROWDER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles