ទឹក និងជីវិត

ពេល​ដែល​លោក​ដេវ មូលល័រ(Dave Mueller) បាន​​​ឈោង​ចាប់មូល​បើក​ក្បាល​រ៉ូប៊ីណេ ​ទឹក​ក៏​បាន​ចេញ​ពី​ក្បាល​រ៉ូប៊ីណេ ចូល​ទៅ​ក្នុង​ធុង​ទឹក​ពណ៌​ខៀវ​មួយ។ មនុស្ស​ម្នា​ដែល​ឈរ​នៅ​ជុំវិញ​គាត់​ក៏​បាន​ទះ​ដៃ​ឡើង។ ពួក​គេ​បាន​ទះ​ដៃ​អប​អរ ដោយសារ​ពួក​គេ​បាន​ឃើញ​ទឹក​ស្អាត ហូរ​ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ជា​លើក​ដំបូង។ ប្រភព​ទឹក​ស្អាត​នេះ​បាន​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ របស់​ប្រជា​ជន​មួយ​ក្រុម​នេះ ក្នុង​ប្រទេស​កេនយ៉ា។

លោក​ដេវ និង​​ប្រពន្ធ​គាត់​ឈ្មោះ​ជយ(Joy) បាន​ខិត​ខំ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ជន​ទាំង​នោះ ដោយ​ជួយ​ឲ្យ​ពួក​គេ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។ តែ​ពួក​គេ​មិន​គ្រាន់​តែ​ផ្តល់​ឲ្យ​នូវ​ទឹក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួយ​ប្រជា​ជន​ឲ្យ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ពួក​គេ​ក៏​បាន​យក​ឱកាស​ពេល​នោះ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះយេស៊ូវ ដល់​ពួក​គេ។

ជាង​ពីរ​ពាន់​ឆ្នាំ​មុន គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ​ឈរ​នៅ​ក្បែរ​អណ្តូង​ទឹក​របស់​សាសន៍​សាំម៉ារី ហើយ​ក៏​បាន​ជជែក​ជា​មួយ​ស្រ្តី​ម្នាក់ ដែល​បាន​មក​ដង​ទឹក​ស្អាត​នៅ​ទីនោះ សម្រាប់​សុខ​ភាព​ខាង​រូបកាយ​​របស់​ខ្លួន។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​នាង​ថា នាង​មិន​គ្រាន់​តែ​ត្រូវ​ការ​ទឹក​ស្អាត​ខាង​សាច់​ឈាម​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ត្រូវ​ការ​ទឹក​ដ៏​រស់ សម្រាប់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​នាង​ផង​ដែរ។​ ប្រវត្តិ​សាស្រ្ត​នៅ​តែ​បន្ត​ទៅ​មុខ​ឥត​ឈប់ ហើយ​មនុស្ស​ជាតិ​បាន​រក​ឃើញ​បច្ចេក​វិទ្យា​កាន់​តែ​ជឿន​លឿន តែ​ជីវិត​ទាំង​ឡាយ នៅ​តែ​ជៀស​មិន​ផុត​ពី​សេចក្តី​ពិត ដែល​ថា : យើង​នឹង​ស្លាប់ បើ​សិន​ជា​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ​នោះ។ ជាង​នេះ​ទៅ​ទៀត បើ​គ្មាន​ព្រះ​យេស៊ូវ ដែល​ជា​ប្រភព​នៃ​ទឹក​ដ៏​រស់​ទេ យើង​នឹង​ស្លាប់​នៅ​ក្នុង​អំពើ​បាប​របស់​យើង​មិន​ខាន។​

ទឹក​មាន​សារៈ​សំខាន់​ចំពោះ​ជីវិត​យើង គឺ​ទឹក​ខាង​សាច់​ឈាម និង​ទឹក​ខាង​វិញ្ញាណ ដែល​ជា​អង្គ​ព្រះ​យេស៊ូវ។ តើ​អ្នក​បាន​ភ្លក់​រស់​ជាតិ​ទឹក​ដ៏​រស់ ដែល​ព្រះយេស៊ូវ ដ៏​ជា​ព្រះ​សង្រ្គោះ បាន​ប្រទាន​ហើយ​ឬ​នៅ?-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles