ការនាំមិត្តភក្តិឲ្យចូលទៅរកព្រះយេស៊ូវ

កាល​ខ្ញុំ​នៅ​ក្មេង ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង ស្ថិត​ក្នុង​ចំណោម​ជម្ងឺ​ដែ​លគេ​ភ័យ​ខ្លាច​បំផុត ដែល​កើត​មាន​ចំពោះ​កុមារ។ មុន​ពេល​គេ​រក​ឃើញ​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​នេះ ក្នុង​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៥០ នៅ​សហ​រដ្ឋ​អាមេរិក មាន​មនុស្ស​ប្រហែល​២​ម៉ឺន​នាក់ បាន​ក្លាយ​ជា​ជន​ពិការ​ ដោយ​សារ​ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង ហើយ​មាន​មនុស្ស​ប្រហែល​១​ពាន់​នាក់ បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​នេះ ជា​រៀង​រាល់​ឆ្នាំ។

នៅ​សម័យ​បុរាណ គេ​បាន​ចាត់​ទុក​ភាព​ពិការ ជា​ស្ថាន​ភាព​ដ៏​អាក្រក់​ ដែល​កើត​មាន​ចំពោះ​ជន​ពិការ​អស់​មួយ​ជីវិត ដោយ​គ្មាន​ក្តីស​ង្ឃឹម។ តែ​មាន​បុរស​មួយ​ក្រុម​ជឿ​ថា ព្រះ​យេស៊ូវ​អាច​ជួយ​មិត្ត​សំឡាញ់​របស់​ពួក​គេ ដែល​ជា​ជន​ពិការ។ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​បង្រៀន ក្នុង​ភូមិ​កាពើ​ណិម មាន​ពួក​ប្រុស​ៗ​បួន​នាក់ បានសែង​បុរស​ពិការ​ម្នាក់​មក​ឯ​ទ្រង់​។​ ពេល​ដែល​ពួក​គេ​មិន​អាច​នាំ​បុរស​នោះ​ ចូល​ទៅ​ដល់​ព្រះ​យេស៊ូវ​បាន ដោយ​សារ​មាន​ហ្វូង​មនុស្ស​កក​កុញ​នៅ​ជុំវិញ​ទ្រង់ “​គេ​ក៏​បាន​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ”(ម៉ាកុស ២:១-៤)។

“ព្រះយេស៊ូវ​ក៏​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ”(ខ.៥) រួច​ទ្រង់​ក៏​បាន​ប្រាប់​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង ហើយ​យក​គ្រែ​គាត់​ទៅ​ផ្ទះ​ទៅ(ខ.១១។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ព្រះ​យេស៊ូវ​ឆ្លើយ​តប​ចំពោះ​សេចក្តី​ជំនឿ​របស់​ពួក​គេ ដោយ​អត់​ទោស​បាប​ឲ្យ​គាត់ ហើយ​ប្រោស​ជម្ងឺ​គាត់ ដែល​មនុស្ស​មិន​អាច​ព្យាបាល​បាន!

ពេល​ដែល​មនុស្ស​ដែល​យើង​ស្គាល់ កំពុង​ជួប​ការ​ពិបាក​ផ្នែក​រូប​កាយ​ធ្ងន់​ធ្ងរ ឬ​ជួប​វិបត្ត​ខាង​វិញ្ញាណ នោះ​យើង​មាន​អភ័យ​ឯក​សិទ្ធិ​នៅ​ក្នុង​ការ​រួម​គ្នា​អធិ​ស្ឋាន ហើយ​នាំ​គាត់​ឲ្យ​ចូល​ទៅ​រក​ព្រះ​យេស៊ូវ ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​ពួក​គេ​បាន។-David Maccasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles