កោះមនុស្សធម៌

កោះឆារីធី ជា​កោះ​ធំជាង​គេ​បំផុត ក្នុង​តំបន់​ឆក​សាគីណាវ ក្នុង​បឹង​ហ៊ូរុន របស់​រដ្ឋមិឈីហ្គិន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​មក​ហើយ ដែល​កោះ​មួយ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ប៉ម​បញ្ចាំង​ភ្លើង សម្រាប់​ជួយ​នាំ​ផ្លូវ​នា​វា​ទាំង​ឡាយ និង​បាន​ធ្វើ​ជា​កំពង់​ផែ​ដ៏​មាន​សុវត្ថិ​ភាព​ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ក្នុង​បឹង​នេះ។ គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​កោះ​នេះ​ថា កោះ​ឆារីធី ដែល​មាន​ន័យ​ថា មនុស្ស​ធម៌ គឺ​ដោយ​សារ​ពួក​នាវិក​ទាំង​ឡាយ​បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ដាក់​កោះ​នេះ នៅ​ក្នុង​បឹង​នោះ ដោយ​ព្រះ​ទ័យ​ដ៏​សប្បុរស​របស់​ទ្រង់។

ជួន​កាល នៅ​ក្នុង​ការ​រស់​នៅ យើង​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​សមុទ្រ​នៃ​ការ​លៈទេសៈ​ពិបាក​ៗ​ជា​ច្រើន។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ទៅ​រក​កន្លែង​មាន​សុវត្ថិ​ភាព មិន​ខុស​ពី​នាវិក​ទាំង​នោះ​ឡើយ។ យើង​ប្រហែល​ជា​ប្រាថ្នា​ចង់​បាន​កោះ​មនុស្ស​ធម៌ សម្រាប់​ជួយ​នាំ​ផ្លូវ និង​ផ្តល់​កន្លែង​សុវត្ថិ​ភាព ដូច​ពួក​គេ​ផង​ដែរ។ អ្នក​និពន្ធ​ទំនុក​ដំកើង​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​អាច​នាំ​មក​នូវ​ភាព​ស្ងប់​ស្ងៀម​ដល់​ទឹក​សមុទ្រ​ដែល​កំពុង​រំជើប​រំជួល ហើយ​ដឹក​នាំ​យើង ទៅ​រក​កំពុង​ដរ​ដែល​មាន​សុវត្ថិ​ភាព។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ទំនុកដំកើង ១០៧:២៩-៣០)។

គ្មាន​មនុស្ស​ណា​ដែល​ចង់​ជួប​ព្យុះ​នៃ​ជីវិត​ឡើយ។ នៅ​ពេល​ដែល​យើង​ជួប​ព្យុះ​នៃ​ជីវិត យើង​អាច​ពឹង​ផ្អែក​លើ​ការ​នាំ​ផ្លូវ​របស់​ព្រះ ហើយ​ស្វែក​រក​ការ​ជ្រក​កោន​ក្នុង​ទ្រង់។​ ទ្រង់​ជាប៉ម​បញ្ចាំង​ពន្លឺ ដែល​ប្រទាន​ពន្លឺ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ដឹក​នាំ​យើង។ យើង​ត្រូវ​ការ​កំពុង​ផែរ​ដែល​មាន​សុវត្ថិ​ភាព​របស់​សេចក្តី​ស្រឡាញ់​ទ្រង់។ ទ្រង់​តែ​មួយ​ជា “កោះ​មនុស្ស​ធម៌”  របស់​យើង។ -Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles