មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​គេង​របស់​កូន​ស្រី​ខ្ញុំ ក្នុង​បន្ទប់​សម្រាក​ព្យាបាល បន្ទាប់​ពី​នាង​បាន​​ទទួល​​ការ​វៈ​កាត់​ហើយ។ ពេល​ភ្នែក​របស់​នាង​បើ​ព្រឹម​ៗ នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ក៏​បាន​ព្យាយាម​កម្សាន្ត​ចិត្ត​នាង ដោយ​អង្អែល​ដៃ​នាង​ថ្មម​ៗ តែ​នាង​មាន​ការ​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង។ គិលានុ​បដ្ឋាយិកា​ក៏​បាន​ជួយ​លើក​នាង​ឡើង ដាក់​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​នាង ហើយ​រំឭក​នាង​ថា នាង​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​មិន​ខាន​ទេ។

ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​រាស្រ្ត​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ថា “អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួងលោម​កូន”(អេសាយ ៦៦:១៣)។ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​កូន​ទ្រង់ នូវ​សន្តិ​ភាព ហើយ​ពរ​ពួក​គេ ដូច​ម្តាយ​ពរ​កូន​នៅ​ចំហៀង។ ព្រះ​រាជ​សារ​ដ៏​ស្រទន់​នេះ គឺ​សម្រាប់​អ្នក​ដែល​កោត​ខ្លាច​ព្រះ អ្នក​ដែល “ដែល​ញ័រ​ញាក់ ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះយេហូវ៉ា”(ខ.៥)។

យ៉ាង​ណា​មិញ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​និយាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​មាន​លទ្ធ​ភាព និង​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​រាស្រ្ត​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា ព្រះ​អម្ចាស់ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​ទុក្ខ​របស់​យើង”(២កូរិនថូស ១:៣-៤)។ ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព ហើយ​អាណិត​យើង ពេល​យើង​មាន​បញ្ហា។

ថ្ងៃ​មួយ ទុក្ខ​វេទនា​ទាំង​អស់​នឹង​បញ្ចប់។ ទឹក​ភ្នែក​យើង​នឹង​លែង​ស្រក់​ទៀត ហើយ​យើង​នឹង​មាន​ភាព​សុខ​សាន្ត​ក្នុង​ព្រះ​ហស្ត​ព្រះ​ជា​រៀង​រហូត(វិវរណៈ ២១:៤)។

មុន​នឹង​ថ្ងៃ​នោះ​មក​ដល់ យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ជួយ​ទ្រទ្រង់​យើង ពេល​យើង​ជួប​ទុក្ខ​លំបាក។-Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles