សម្លេងនៃភាពស្ងាត់ស្ងៀម

មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ដែល​ខ្ញុំ​ចូល​ចិត្ត​ទៅ​ស្ទូច​ត្រី​ជា​មួយ បាន​សង្កេត​ឃើញ​ថា “កន្លែង​ទឹក​រាក់ មាន​សម្លេង​ទឹក​ហូរ​ខ្លាំង។ តែ​នៅកន្លែង​ទឹក​ជ្រៅ សម្លេង​ទឹក​ហូរ​មាន​សភាព​ស្ងប់​ស្ងាត់”។​ គាត់​ចង់​មាន​ន័យ​ប្រៀប​ធៀប​ថា មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ច្រើន ហើយ​ឮ​ៗ​ជាង​គេ ច្រើន​តែ​មាន​ពាក្យ​សម្តី​ដែល​មាន​ន័យ​តិច​តួច​ណាស់ សម្រាប់​និយាយ ហើយ​ក៏​មិន​ពូកែ​ស្តាប់​គេ​ឯង​និយាយ​ផង​។​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​ចម្រៀង​ចាស់​ពី​ដើម​របស់​លោក​សាយ​មុន(Simon) និង​ហ្គាហ្វ៊ុង​គែល(Garfunkel) មាន​ចំណង​ជើង​ថា សម្លេង​នៃ​ភាព​ស្ងប់​ស្ងាត់ ដែល​និយាយ​អំពី​មនុស្ស​ដែល​បាន​ស្តាប់ តែ​មិន​ដឹង​ថា​គេ​និយាយ​ពី​អ្វី។​ ពួក​គេ​បាន​ស្តាប់​ឮ​ពាក្យ​ដែល​គេ​និយាយ តែ​មិន​ព្រម​ឈប់​គិត​អំពី​អ្វី​ផ្សេង បានជាមិនដឹងថា គេ​និយាយ​ពី​អ្វី។

បើ​សិន​ជា​យើង​រាល់​គ្នា​រៀន​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​នៅ​ស្ងៀម ដើម្បី​ស្តាប់​គេ​និយាយ​ឲ្យ​បាន​ច្រើន មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។ មាន​ពេល​ដែល “ត្រូវ​នៅ​ស្ងាត់​ស្ងៀម និង​មាន​ពេល​ដែល​ត្រូវ​និយាយ”(សាស្តា ៣:៧)។ ការ​នៅ​ស្ងាត់​ស្ងៀម​ដែល​ល្អ គឺ​ជា​ការ​នៅ​ស្ងាត់​ស្ងៀម ដោយ​ត្រចៀក​ស្តាប់​គេ​និយាយ ឬ​នៅ​ស្ងាត់​ស្ងៀម​ដោយ​មាន​ការ​បន្ទាប​ខ្លួន។​ ការ​នៅ​ស្ងាត់​ស្ងៀម​ដូច​នេះ នាំ​ឲ្យ​យើង​ស្តាប់​បាន​ត្រឹម​ត្រូវ មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ និង​និយាយ​បាន​ត្រឹម​ត្រូវ។​ គឺ​ដូច​បទ​គម្ពីរ​សុភា​សិត​បាន​ចែង​ថា “សេចក្តី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន”(សុភាសិត ២០:៥)។ យើង​ត្រូវ​ស្តាប់​ ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​យល់​ស៊ី​ជម្រៅ ដល់​បាត​នៃ​សេចក្តី។  ​

ហើយ​ពេល​យើង​ស្តាប់​អ្នក​ដទៃ​និយាយ យើង​ក៏​គួរ​តែ​ស្តាប់​ព្រះ​មាន​បន្ទូល​អ្វី​ខ្លះ តាម​រយៈ​អ្នក​ដែល​យើង​កំពុង​ស្តាប់​នោះ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ ដែល​បាន​យក​ព្រះ​អង្គុលី​ទ្រង់​សរសេរ​នៅ​លើ​ដី ខណៈ​ពេល​ដែល​ពួក​ផារិស៊ី​ស្រែក​ដាក់​ស្រ្តី ដែល​គេ​បាន​ទាន់​ពេល​ប្រព្រឹត្ត​អំពើ​ផឹត​ក្បត់​(មើល​យ៉ូហាន ៨:១-១១)។ តើ​ហេតុ​អ្វី​ទ្រង់​ធ្វើ​ដូច​នេះ? ខ្ញុំ​ជឿ​ថា ពេល​នោះ​ទ្រង់​កំពុង​តែ​ស្តាប់​ព្រះ​សូរសៀង​ព្រះវរ​បិតា ហើយ​ទូល​សួរ​ទ្រង់​ថា “តើ​ទូល​បង្គំ​គួរ​និយាយ​ដូច​ម្តេច ទៅ​កាន់​ពួក​បណ្តា​ជន និង​ស្រ្តី​ម្នាក់​នេះ?” បន្ទាប់​មក ទ្រង់​ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់​ពួក​គេ ដោយ​មិន​បាន​មាន​បន្ទូល​ច្រើន​ឡើយ តែ​ព្រះ​បន្ទូល​ទ្រង់​នៅ​ពេល​នោះ គឺ​មាន​ន័យ​ខ្លាំង​ណាស់ សម្រាប់​លោកិយ​ទាំង​មូល។-David Roper

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles