December 23, 2017

You are here:
អំណោយតែមួយ សម្រាប់មនុស្សទាំងអស់

កាល​នៅ​ក្មេង ខ្ញុំ​មាន​ចិត្ត​រីក​រាយ​យ៉ាង​ខ្លាំង ក្នុង​ពិធី​បុណ្យ​ណូអែល គឺ​មិន​ខុស​ពី​ក្មេង​ភាគ​ច្រើន​ឡើយ។ ខ្ញុំ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ថ្ងៃ​ណូអែល​ឆាប់​មក​ដល់ បាន​ជា​ខ្ញុំ​លួច​បើក​មើល​អំណោយ ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ខ្ចប់​ទុក​នៅ​ក្រោម​ដើម​ណូអែល ក្រែង​លោ​មាន​គ្រឿង​លេង និង​ល្បែង​កំសាន្ត​នៅ​ក្នុង​កញ្ចប់​អំណោយ។​ ពេល​ខ្ញុំ​ឃើញ​អាវ​យឺត និង​ខោ​នៅ​ក្នុង​កញ្ចប់​អំណោយ ខ្ញុំ​មាន​អារម្មណ៍​អន់​ចិត្ត​យ៉ាង​ខ្លំាង។ ទោះ​យ៉ាង​ណា​ក៏​ដោយ អំណោយ​សម្រាប់​មនុស្ស​ពេញ​វ័យ​ មិនសូវ​ធ្វើ​ឲ្យ​យើង​សប្បាយ​ដូច​កាល​ពី​ក្មេង​ទេ។ ក្នុង​ថ្ងៃ​ណូអែល កាល​ពី​ឆ្នាំ​មុន កូន​ៗ​របស់​ខ្ញុំ​បាន​ឲ្យ​ស្រោម​ជើង​ដ៏​ស្រស់​ស្អាត ដែល​មាន​ពណ៌​ឆើត និង​ការ​រចនា​យ៉ាងល្អ​។ ពេល​នោះ ខ្ញុំ​ស្ទើរ​តែ​មាន​អារម្មណ៍​ថា ខ្លួន​ឯ​ងនៅ​ក្មេង​ម្តងទៀត! សូម្បី​តែ​មនុស្ស​ចាស់ ក៏​អាច​ពាក់​ស្រោម​ជើង​ទាំង​នោះ​ដែរ គឺ​ដូច​ដែល​ខ្ញុំ​បាន​ឃើញ​ផ្លាក​សញ្ញា​មាន​អក្សរ​សរសេរ​ថា “ទំហំ​តែ​មួយត្រូវ​ជើង​មនុស្ស​ទាំង​អស់”។ ពាក្យ​ស្វាគមន៍ ដែល​គេ​សរសេរ​ថា “ទំហំ​តែ​មួយ​ត្រូវ​ជើង​មនុស្ស​ទាំង​អស់” បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​អំណោយ​ដ៏​ល្អ​បំផុត​នៅ​ថ្ងៃ​ណូអែល គឺ​ដំណឹង​ល្អ ដែល​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​ជាអំណោយ​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ច្បាស់​ថា ទ្រង់​ជា​អំណោយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​មែន គឺ​នៅ​ពេល​ដែល​ពួក​ទេវ​តា​បាន​ស្រែក​ច្រៀង​សរសើរ​ដំកើង​ព្រះ ដើម្បី​អញ្ជើញ​ពួក​អ្នក​គង្វាល​ចៀម ដែល​មាន​ឋានៈ​តូច​ទៀប​ក្នុង​សង្គម។ ទ្រង់​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត នៅ​ពេល​ដែល​ពួក​អ្នក​ប្រាជ្ញ ដែល​ជា​ឥស្សរៈ​ជន ដែល​មាន​ទ្រព្យ​សម្បត្តិ និង​អំណាច បាន​ធ្វើ​ដំណើរ​តាម​ពន្លឺ​ផ្កាយ​លើ​មេឃ ទៅ​រក និង​ថ្វាយ​បង្គំ​ព្រះ​ឱរស​យេស៊ូវ ដែល​បាន​ប្រសូត្រ។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្តើម​ព្រះ​រាជ​កិច្ច​ទ្រង់ សមាជិក​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់ របស់​ពួក​ក្រុម​ប្រឹក្សា​ជន​ជាតិ​យូដា បាន​មក​ជួប​ព្រះយេស៊ូវ​ទាំង​យប់។ ក្នុង​ការ​សន្ទនា​នោះ ព្រះ​យេស៊ូវ​បាន​អញ្ជើញ “អស់​អ្នក​ណា​ដែល​ជឿ”…

Read article