បង្កើតចិត្តដែលបម្រើអ្នកដទៃ

មាន​ពេល​មួយ ខ្ញុំ​បាន​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ ពេល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​កិច្ចការ “មួយទៀត” គឺ ធ្វើ​ជា​ឪពុក​ល្អ​មួយ​រូប។ មិន​យូរ​ប៉ុន្មាន ការ​ស្វាគមន៍​ពី​ភរិយា និង​កូន​ៗ​របស់​ខ្ញុំ មាន​ដូច​ជា “ប៉ា យើង​បាន​ម្ហូបអី​ញាំ​ល្ងាច​នេះ?” “សូម​ប៉ា​ដង​ទឹក​ឲ្យ​ខ្ញុំ​បន្តិច​មក?” “ប៉ា យើង​លេង​បាល់​ទាត់​បាន​អត់?”

ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ច្រើន​ទេ គឺ​គ្រាន់​តែ​ចង់​អង្គុយ​ចុះ​ប៉ុណ្ណោះ។ ហើយ​ទោះ​បី​ជា ក្នុង​ខ្លួន​ខ្ញុំ មាន​ផ្នែក​ដែល​ពិត​ជា​ចង់​ឲ្យ​ខ្ញុំ ធ្វើជា​ឪពុក​ដ៏​ល្អ​ម្នាក់​ក៏​ដោយ  ក៏​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ចង់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខ្ញុំ មិន​ចេះ​ឈប់​នោះដែរ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​កាត​ថ្លែង​អំណរ​គុណ ដែល​ភរិយា​ខ្ញុំ​បាន​ទទួល​ពី​មនុស្ស​ម្នាក់ នៅ​ព្រះ​វិហារ។ នៅ​ក្នុង​កាត​នោះ មាន​រូប​ទឹក​មួយ​ផើង កន្សែង​ពោះ​គោ​មួយ និង​ស្បែក​ជើក​សង្រែក​ដែល​ប្រឡាក់។ នៅ​ខាង​ក្រោម មាន​ខ​គម្ពីរ លូកា ២២:២៧ ដែល​ចែង​ថា “ខ្ញុំ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បំរើ​វិញ”។

ខ​គម្ពីរ​នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ណាស់ បាន​ជា​ខ្ញុំ​នឹក​ចាំ អំពី​ខគម្ពីរ​មួយ​ទៀត ដែល​ចែង​ថា ទ្រង់​បាន​យាង​មក  ដើម្បី​ស្វែង​រក និង​បម្រើ​គេ(លូកា ១៩:១០)។ បើ​សិន​ជា​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​កិច្ច​ការ​ដ៏​កខ្វក់​សម្រាប់​ពួក​សាវ័ក​របស់​ទ្រង់ ដូច​ជា​ការ​លាង​ជម្រះ​ជើង​ដ៏​គគ្រិច​របស់​ពួក​គេ(យ៉ូហាន ១៣:១-១៧) នោះ​ខ្ញុំ​ក៏​អាច​ដង​ទឹក​មួយ​កែវ​ឲ្យ​កូន​ខ្ញុំ ដោយ​គ្មាន​ការ​ត្អូញ​ត្អែរ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​នឹក​ចាំ​ថា ការ​ដែល​ក្រុ​មគ្រួសារ​ខ្ញុំ​សុំ​ឲ្យ​ខ្ញុំ​បម្រើ​ពួក​គេ គឺ​មិន​គ្រាន់​តែ​ជា កាតព្វ​កិច្ច​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ពួក​គេ​ស្គាល់ ព្រះ​ទ័យ​ព្រះ​យេស៊ូវ​ដែល​បម្រើ ​និង​ស្រឡាញ់​ពួក​គេ។ ពេល​គេ​សុំ​ឲ្យ​យើង​បម្រើ គឺ​មាន​ន័យ​ថា យើង​មាន​ឱកាស​ផ្លាស់​ប្រែ​ ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​កាន់​តែ​ដូច​ព្រះ​មួយ​អង្គ ដែល​បាន​បម្រើ​អ្នក​ដើរ​តាម​ទ្រង់ ដោយ​លះ​បង់​ជីវិត​ទ្រង់​សម្រាប់​ពួកគេ។-ADAM HOLZ

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles