មានអ្វីនៅខាងក្នុង?

មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា “តើ​ឯង​ចង់​ឃើញ​វត្ថុ​ដែល​នៅ​ខាង​ក្នុង​អត់?” មុន​នេះ​បន្តិច ខ្ញុំ​ទើប​តែ​បាន​សរសើរ​តុក្កតា​សម័យ​ចាស់ រហែក​រយ៉េ​រយ៉ៃ ដែល​កូន​ស្រី​នាង​កំពុង​ឱប​ក្នុង​ដៃ​ដ៏​តូច​របស់​ខ្លួន​។ ភ្លាម​នោះ ខ្ញុំ​ចង់​ដឹង​ណាស់ បាន​ជា​ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ចង់​មើល។ នាង​ក៏​បាន​ផ្កាប់​មុខ​តុក្កតា​នោះ ហើយ​ក៏​បាន​បើក​ខ្សែ​រូត ដែល​បង្កប់​នៅ​ខ្នង​តុក្កតា។ អេមីលី(Emily) ក៏​បាន​ទាញ​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ​យឺត​ៗ ចេញ​ពី​សាច់​ក្រណាត់​របស់​តុក្កតា​កញ្ចាស់។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ដឹង​ថា នៅ​ក្នុង​តុក្កតា​របស់​កូន​នាង គឺ​មាន​បង្កប់​តុក្កតា​ចាស់​មួយ​ ដែល​នាង​បាន​ឱប ហើយ​ស្រឡាញ់ កាល​វ័យ​កុមារ ប្រហែល​ជាង​២​ទសវត្សរ៍​មុន។​ ត្រង់​ចំណុច​នេះ តុក្កតា​ដែល​នៅ​ខាង​ក្រៅ គ្រាន់​តែ​ជា​សម្បក ឬ​ស្រោម​តុក្កតា​ប៉ុណ្ណោះ បើ​សិន​ជា​គ្មាន​តុក្កតា​នៅ​ខាង​ក្នុង​ផ្តល់​កម្លាំង និង​រូប​រាង្គ​ឲ្យ​វា​ទេ​នោះ។

សាវ័ក​ប៉ុល​បាន​ពិពណ៌នា​ថា សេចក្តី​ពិត​នៃ​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ នៃ​ព្រះយេស៊ូវ គឺ​ជា​កំណប់​ទ្រព្យ ដែល​បាន​នៅ​ជាប់​ក្នុង​ជីវិត​នៃ​រាស្រ្ត​របស់​ព្រះ។ កំណប់​នោះ ជួយ​ឲ្យ​អ្នក​ដែល​ទុក​ចិត្ត​ទ្រង់ អាច​អត់​ទ្រាំ ​ក្នុង​ទុក្ខ​លំបាក ហើយ​បន្ត​ធ្វើ​ការ​បម្រើ​ទ្រង់។ ពេល​ពួក​គេ​ទុក​ចិត្ត​ទ្រង់ ពន្លឺ  និង​ព្រះ​ជន្ម​ទ្រង់ ក៏​បាន​បញ្ចេញ​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ពី​ស្នាម​បាក់​បែក នៃ​ជីវិត​របស់​ពួក​គេ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​រាល់​គ្នា កុំ​ឲ្យ “ណាយ​ចិត្ត” ឡើយ(២កូរិនថូស ៤:១៦) ដ្បិត​ព្រះ​ទ្រង់​ចម្រើន​កម្លាំង ឲ្យ​យើង​ធ្វើ​ការ​ថ្វាយ​ទ្រង់។

កំណប់​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​យើង ផ្តល់​ឲ្យ​យើង​នូវ​គោល​បំណង និង​ភាព​អត់​ធ្មត់ ក្នុង​ជីវិត​យើង។ ពេល​កម្លាំង​របស់​ព្រះ បញ្ចេញ​ពន្លឺ តាម​រយៈ​យើង ពន្លឺ​របស់​ទ្រង់​នាំ​ឲ្យ​អ្នក​ដទៃ​ឆ្ងល់​ថា “តើ​មាន​អ្វី​បង្កប់​នៅ​ខាង​ក្នុង?” បន្ទាប់​មក យើង​ក៏​អាច​បើក​ចិត្ត​របស់​យើង បង្ហាញ​ចេញ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ដែល​សន្យា​ប្រទាន​ជីវិត និង​សេចក្តី​សង្រ្គោះ ក្នុង​ព្រះ​គ្រីស្ទ។-KIRSTEN HOLMBERG

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles