សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់

កាល​ពី​មុន ដោយសារ​ខ្ញុំ​ងាយ​នឹង​មាន​គំនិត​អវិជ្ជ​មាន ខ្ញុំ​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ស្ថាន​ភាព​នៃ​ជីវិត​ខ្ញុំ នឹង​មាន​លទ្ធ​ផល​ជា​អវិជ្ជ​មាន។ បើ​សិន​ជា​ខ្ញុំ​ទទួល​បរា​ជ័យ​ នៅ​ក្នុង​ការ​ងារ​ណា​មួយ ខ្ញុំ​ងាយ​នឹង​ជឿថា​ ការ​ងារ​ដទៃ​ទៀត ក៏​នឹង​មិន​មាន​ជោគ​ជ័យ​ផង​​ដែរ ទោះ​កា​រងា​រ​ទាំ​ងនោះ​មិនជា​ប់​ទាក់​ទ​ង​គ្នា​ទាល់​តែ​សោះ​ក៏​ដោយ។ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​បាន​និយាយ​ថា “វេទនា​ហើ​យ​ខ្ញុំ ខ្ញុំ​ជា​ម្តាយ​មិន​ល្អ ធ្វើ​អ្វី​ក៏​មិន​កើត”។ ជា​ការ​ពិត​ណាស់ ខ្ញុំ​មិន​ត្រូវ​បណ្តោ​យ​ឲ្យប​រា​ជ័យ​នៅក្នុង​ផ្នែ​ក​ណា​មួយ មាន​ផល​ប៉ះពាល់​មក​លើ​អារម្មណ៍​របស់​ខ្ញុំ នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ទៀត​នោះ​ឡើយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​របៀប​ដែល​ហោរា​ហាបាគុក​ឆ្លើយ​តប ចំពោះ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់គាត់។ គាត់​មាន​ហេតុ​នឹង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ ការ​អាក្រក់​ដែល​នឹង​កើតឡើង​ចំពោះ​រាស្រ្ត​របស់​ទ្រង់ នៅ​ក្នុង​រយៈ​ពេល​ដ៏​យូរ និង​មាន​ទុក្ខ​វេទនា នៅ​ពេល​ខាង​មុខ។ អ្វី​ៗ​ពិត​ជា​មាន​សភាព​ក្រៀម​ក្រោះ​ណាស់ គឺ​គ្មាន​ផ្លែ​គ្មាន​ផ្ការ គ្មាន​សាច់​បរិភោគ និង​ការ​អ្វីដែ​លធ្វើ​ឲ្យ​កម្សាន្ត​ចិត្ត​ឡើយ។ ការ​គិត​អំពី​រឿង​ដ៏​ក្រៀម​ក្រំ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​អវិជ្ជ​មាន​ភ្លាម ដោយ​ការ​អស់​សង្ឃឹម ប៉ុន្តែ ខ្ញុំ​ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ពេល​ដែល​លោក​ហាបាគុក​និយាយ ដោយ​ប្រើ​ពាក្យ “គង់​តែ​ខ្ញុំ”។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ”(ហាបាគុក ៣:១៨)។ ទោះ​លោក​ហាបាគុក​បាន​ដឹង​ថា ទុក្ខ​វេទ​នា​ទាំង​នោះ​នឹង​កើត​មាន​ក៏​ដោយ គង់​តែ​គាត់​នៅ​តែ​មាន​ហេតុ​នឹង​អរសប្បាយ ព្រោះ​គាត់​ដឹង​ថា ព្រះ​ទ្រង់​ជា​នរណា។

ខណៈ​ពេល​ដែល​យើង​ងាយ​នឹង​និយាយ​បំភ្លើស​ថា បញ្ហា​របស់​យើង​មាន​ការ​ពិបាក​ជ្រុល​ពេក យើង​ចាំ​បាច់​ត្រូវ​គិត​ថា លោក​ហាបាគុក​បាន​ជួប​ប្រទះ​បញ្ហា ដែល​ពិត​ជា​ពិបាក​មែន។ បើ​សិន​ជា​គាត់​អាច​ពោល​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដ៏​ពិបាក​នោះ យើង​ក៏​អាច​សរសើរ​ដំកើង​ទ្រង់ ក្នុង​ពេល​មាន​ទុក្ខ​ផង​ដែរ។ ពេល​ដែល​យើង​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម​ដ៏​ជ្រៅ ដក​ខ្លួន​មិន​រួច យើង​អាច​មើល​ទៅ​ព្រះ ដែល​ទ្រង់​រង់​ចំា​លើក​យើង​ឡើង។—KIRSTEN HOLMBERG

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles