ការបន្សល់ទុក្ខនូវកេរដំណែល

ទូរ​ស័ព្ទ​ខ្ញុំ​បាន​រោទ៍​ឡើង ជា​សញ្ញា​បង្ហាញ​ថា មាន​គេ​ផ្ញើ​សារ​មក​ទូរស័ព្ទ​ខ្ញុំ​ហើយ។ កូន​ស្រី​របស់​ខ្ញុំ​បាន​ផ្ញើ​សារ​មក​សួរ​ខ្ញុំ អំពី​របៀប​ធ្វើ​នំ​ដាក់​ការ៉េម លាយ​ជី​អង្កាម តាម​គំរូ​របស់​ជី​ដូន​របស់​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​មើល​កាត​ពណ៌​លឿង ​ក្នុង​ប្រអប់​ចាស់​មួយ​ដែល​មាន​ដាក់​ក្បួន​ធ្វើ​ម្ហូប ខ្ញុំ​ក៏​បាន​មើល​ឃើញ​អក្សរ​ដែល​ជីដូន​របស់​ខ្ញុំ​បាន​សរសេរ មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ និង​ក្រដាស់​កត់​ត្រា​បី​បួន​សន្លឹក ដែល​ម្តាយ​ខ្ញុំ​បាន​សរសេរ​អក្សរ​តូច​ៗ ជាប់​គ្នា​រដឹត​ពី​លើ។ ខ្ញុំ​ក៏​បាន​គិត​ថា ដោយ​សារ​កូន​ស្រី​របស់​ខ្ញុំ​បាន​សុំ​ក្បួន​ធ្វើ​នំ តាម​គំរូ​របស់​ម្តាយ​ខ្ញុំ នោះ​នំ​នេះ​បាន​​ចូល​ទៅ​ក្នុង​ជំនាន់​ទី​៤​ នៃគ្រួសារ​ខ្ញុំ​ហើយ។

ខ្ញុំ​ឆ្ងល់​ថា តើ​គ្រួសារ​ដទៃ​ទៀត បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​អ្វី​ខ្លះ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត? តើ​គេ​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​នៃ​សេចក្តី​ជំនឿ ឲ្យ​អ្នក​ជំនាន់​ក្រោយ​ឬ​ទេ? ក្រៅ​ពី​ក្បួន​ធ្វើ​នំ តើ​សេចក្តី​ជំនឿ​របស់​ជីដូន​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ជះ​ឥទ្ធិ​ពល​មក​លើ​កូន​ស្រី និង​កូន​ចៅ​របស់​នាង​ដែរ​ឬទេ?

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៩ អ្នក​និពន្ធ​ បាន​ពោល​ទំនួញ អំពី​ប្រជា​ជន​អ៊ីស្រា​អែល​ដែល​បាន​ដើរ​ផ្លូវ​ខុស ដោយ​លះ​បង់​កេរ​ដំណែល​នៃ​សេចក្តី​ជំនឿ​របស់​ខ្លួន។ គាត់​បាន​អង្វរ​ព្រះ ឲ្យ​ជួយ​រំដោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​ពួក​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ ហើយ​ស្អាង​ទីក្រុង​យេរូសាឡិម ឲ្យ​មាន​ភាព​សុខសាន្ត​​ឡើង​វិញ។ ពេល​ដែល​ព្រះ​ទ្រង់​ស្អាង​រាស្ត្រ​ទ្រង់​ឡើង​វិញ​ហើយ គាត់​ប្តេជ្ញា​ថា នឹង​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ជា​រៀង​រហូត។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “យ៉ាង​នោះ យើង​ខ្ញុំ ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​ទ្រង់ យើង​ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់​ជា​ដរាប​តទៅ យើង​ខ្ញុំ​នឹង​សំដែង​សេចក្តី​សរសើរ​របស់​ទ្រង់ នៅ​អស់​ទាំង​ដំណ​តរៀង​ទៅ(ខ.១៣)។

ខ្ញុំ​ក៏​បាន​ប្រញាប់​ចែក​រំលែក​ក្បួន​ធ្វើ​នំ​នោះ ដល់​កូន​ស្រី​ខ្ញុំ ដោយ​មិន​បង្អង់​យូរ ដោយ​ដឹង​ថា កេរ​ដំណែល​នៃ​ក្បួន​ធ្វើ​បង្អែម​របស់​ជីដូន​ខ្ញុំ នឹង​បាន​បន្ត​ទៅ​ដល់​មនុស្ស​មួយ​ជំនាន់​ទៀត ក្នុង​គ្រួសារ​យើង។ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​ដោយ​ស្មោះ​ត្រង់ សូម​ឲ្យ​មាន​កេរ​ដំណែល​ដែល​ស្ថិត​ស្ថេរ​បំផុត ដែល​ជា​ឥទ្ធិ​ពល​នៃ​សេចក្តី​ជំនឿ​របស់​ក្រុម​គ្រួសារ​ខ្ញុំ ដែល​បន្ត​ ​ជា​ច្រើន​ជំនាន់​ទៀត។—ELISA MORGAN

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles