គោលបំណងនៃការរស់នៅ

ត្រួស​ៗ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា សៀវ​ភៅ​ទាំង​នោះ​បាន​បង្ហាញ​នូវ​ទស្សនៈ ដែល​មាន​ទំនោរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ សៀវ​ភៅ​ប្រភេទ​នោះ ស្ទើរ​តែ​ទាំង​អស់​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ល្អ​ៗ ហើយ​ទន្ទឹម​នឹង​នោះ ក៏​មាន​សៀវភៅ​ជា​ច្រើន​ដែល​និយាយ​ពន្លយ​ពាក្យ​ថា យើង​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ ក្នុង​ការ​រស់​នៅ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដូច​មហា​សេដ្ឋី នៅ​ថ្ងៃ​ក្រោយ។ ប៉ុន្តែ មាន​សៀវ​ភៅ​មួយ​បាន​ផ្តល់​ឲ្យ​នូវ​ទស្សនៈ​ខុស​ពី​នេះ ដោយ​លើក​ឡើង​ថា ការ​រស់​នៅបែប​សាមញ្ញ គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ក្លាយ​ជា​អ្នក​មាន។ សៀវ​ភៅ​នោះ​បាន​លើក​ទឹក​ចិត្ត​ថា បើ​អ្នក​ត្រូវ​ការ​របស់​របរ​កាន់​តែ​ច្រើន ឬ​កាន់​តែ​ឡូយ​ឆាយ ដើម្បី​ឲ្យ​បាន​សប្បាយ​ចិត្ត នោះ​មាន​ន័យ​ថា “អ្នក​មិន​ដឹង​ថា ខ្លួន​ឯង​កំពុង​រស់​នៅ​ដើម្បី​អ្វី​ទេ”។

ទស្សនៈ​ដ៏​មាន​ន័យ​ខាង​លើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ​យេស៊ូវ ចំពោះ​បុរស​ម្នាក់ ដែល​បាន​ទូល​សូម​ទ្រង់ ឲ្យ​ជំរុញ​បង​ប្រុស​គាត់ ឲ្យ​ចែក​កេរ​មរតក​ជា​មួយ​គាត់។ ពេល​នោះ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​កាន់​ខាង​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​បដិសេធ​គាត់​ភ្លាម​ៗ មុន​ពេល​ទ្រង់​ធ្វើ​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់ អំពី “ភាពលោភ​លន់​គ្រប់​ប្រភេទ” ព្រោះ “​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៤-១៥)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ពិពណ៌​នា អំពី​ការ​ដែល​បុរស​អ្នក​មាន​ម្នាក់ មាន​ផែន​ការ​បង្គរ​ភោគ​ផល​ដំណាំ​របស់​ខ្លួន​ទុក ហើយ​អរ​សប្បាយ​នឹង​ជីវ​ភាព​ដ៏​ស្តុក​ស្តម្ភ ដែល​នោះ​ជា​ការ​ធ្វើ​ផែន​ការ​ចូល​និវត្តន៍ តាម​បែប​សតវត្សរ៍​ទី​១ ហើយ​ទ្រង់​ក៏បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ទ្រព្យ​សម្បត្តិ​ទាំង​នោះ នឹង​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​គាត់​ឡើយ ព្រោះ​គាត់​នឹង​ស្លាប់​នៅ​យប់​នោះ​ហើយ(ខ.១៦-២០)។

យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​របស់​យើង ដោយ​ភាព​ឆ្លាត​វ័យ ប៉ុន្តែ ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​បាន​ក្រើន​រំឭក​យើង ឲ្យ​ឆែក​មើល​បំណង​ចិត្ត​របស់​យើង។ ចិត្ត​របស់​យើង​គួរ​តែ​ផ្តោត​ទៅ​លើ ការ​ដេញ​តាម​នគរ​ព្រះ ​ដោយ​ស្គាល់​ទ្រង់ ហើយ​បម្រើ​អ្នក​ដទៃ គឺ​មិន​មែន​គិត​តែ​ពី​សន្សំ​ទ្រព្យ​សម្រាប់​ពេល​អនាគត​ នៅ​លើ​ផែន​ដី​នោះ​ឡើយ(ខ.២៩-៣១)។ កាល​ណា​យើង​រស់​នៅ​ថ្វាយ​ទ្រង់ ហើយ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​យើង​អាច​អរសប្បាយ ក្នុង​ការ​រស់​នៅ​ដ៏​បរិបូរ​ជា​មួយ​ទ្រង់ នៅ​ពេល​បច្ចុប្បន្ន ក្នុង​នគរ ដែល​ធ្វើ​ឲ្យ​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង​មាន​ន័យ(ខ.៣២-៣៤)។—MONICA BRANDS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles