April 3, 2018

You are here:
ផ្អែម ហើយល្វីង

មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញាំ​ស្ករ​សូកូឡា ប៉ុន្តែ មាន​អ្នក​ខ្លះ​ចូល​ចិត្ត​ស្ករ​សូកូឡា ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​រស់​ជាតិ​ផ្អែម។ ជន​ជាតិ​ម៉ាយ៉ា នៅ​សម័យ​បុរាណ នៅ​តំបន់​អាមេរិក​កណ្តាល ចូល​ចិត្ត​ប្រើ​ស្ករសូកូឡាធ្វើ​ជា​ភេសជ្ជៈ​ដែល​មាន​រស់​ជាតិ​ល្វីង ហើយ​បាន​បន្ថែម​ម្ទេស។ ពួក​គេ​បាន​ហៅ​ភេសជ្ជៈ​នោះ​ថា “ទឹក​ល្វីង”។ ពួក​គេចូល​ចិត្ត​បរិភោគ​វា​ណាស់។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក គេ​ក៏​បាន​នាំ​ភេសជ្ជៈ​នេះ ចូល​ប្រទេស​អេស្ពាញ ប៉ុន្តែ ជន​ជាតិ​អេស្ពាញ​ចូល​ចិត្ត​ស្ករ​សូកូឡា​ដែល​មាន​រស់​ជាតិ​ផ្អែម បាន​ជា​ពួក​គេ​បន្ថែម​ស្ករ​ស និង​ទឹក​ឃ្មំ ដើម្បី​បំបាត់​រស់​ជាតិ​ល្វីង​នោះ។ យ៉ាង​ណា​មិញ ការ​រស់​នៅ​របស់​យើង ក៏​មាន​ភាព​ល្វីង និង​ភាព​ផ្អែម​ផង​ដែរ គឺ​មិន​ខុស​ពី​ស្ករ​សូកូឡា​ឡើយ។ មាន​អ្នក​ដឹក​នាំ​គ្រីស្ទ​បរិស័ទ​ម្នាក់ នៅ​សតវត្សរ៍​ទី​១៧ ឈ្មោះ ប្រាដឺ ឡរិន(Brother Lawrence) បាន​មាន​ប្រសាសន៍​ថា “បើ​យើង​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ទទួល​រស់​ជាតិ​នៃ​ជីវិត ដែលផ្អែម និង​ល្វីង​បាន​ដូច​គ្នា ពី​ព្រះ​ហស្ត​ទ្រង់”។ តើ​យើង​ព្រម​ទទួល​រស់​ជាតិ​ផ្អែម និង​រស់​ជាតិ​ល្វីង បាន​ដូច​គ្នា​ដែរ​ឬ​ទេ? នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ! តើ​លោក​ប្រាដឺ ឡរិន​ចង់​មាន​ន័យ​ថា ដូច​ម្តេច? ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យថា យើង​អាច​ទទួល​គ្រប់​រស់​ជាតិ​នៃ​ជីវិត ដោយ​សារ​យើង​ស្គាល់​ចរិយា​សម្បត្តិ​របស់​ព្រះ។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ”(ទំនុកដំកើង ១១៩:៦៨)។…

Read article