តើយូរប៉ុណ្ណា?

ក្នុង​រឿង​និទាន​របស់​លោក​លូវីស ខារ៉ូល(Lewis Carroll) ដែល​មាន​ចំណង​ជើង​ថា អាលីស នៅ​ក្នុង​ទឹក​ដី​អស្ចារ្យ តួរ​អង្គ​អាលីស​បាន​សួរ​ថា “តើ​ជា​រៀង​រហូត ជា​រយៈ​ពេល​ដែល​យូរ​ប៉ុណ្ណា?” សត្វ​ទន្សាយ​ពណ៌ស​ក៏​បាន​ឆ្លើយ​ថា “ជួន​កាល វា​មាន​រយៈ​ពេល​តែ​១​វិនាទី​ប៉ុណ្ណោះ”។

ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​វេលា​មាន​រយៈ​ពេល​យូរ​យ៉ាង​ដូច​នេះឯ​ង ពេល​ដែល​ដាវីឌ ប្អូន​ប្រុស​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ពីធី​បុណ្យ​រំឭក​នៃ​មរណៈ​ភាព​របស់​គាត់​កំពុង​តែ​ខិត​ចូល​មក យើង​មាន​អារម្មណ៍​សោក​សៅ​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​ការ​បាត់​បង់​គាត់។ រយៈ​ពេល​មួយ​វិនាទី ហាក់​ដូច​ជា​វែង​ណាស់។

យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​បាន​រៀប​រាប់​អំពី​អារម្មណ៍​ដ៏​ពិបាក​ដូច​នេះ​ដែរ ដោយ​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់ ពី​ទូល​បង្គំ​ដល់​កាល​ណា? តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ

ខ្មាំងសត្រូវ​នឹង​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូលបង្គំ​ដល់​កាល​ណា​ទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់​បាន​សួរ​នូវ​ពាក្យ​ដដែល​បួន​ដង​ថា “ដល់​កាល​ណា​ទៀត? ក្នុង​ខគម្ពីរ​ទាំង​ពីរ​នេះ។

ជួន​កាល ការ​ឈឺ​ចាប់​ក្នុង​ជីវិត ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពេល​យើង​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ចូល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន និង​ការ​ថែ​រក្សា​របស់​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដូច​ស្តេច​ដាវីឌ​ដែរ ដោយ​ដឹង​ថា ទ្រង់​នឹង​មិន​ដែល​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ចោល​ឡើយ(ហេព្រើ ១៣:៥)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​នេះ ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​នឹង​មិន​បោះ​បង់​ទ្រង់​ចោល បាន​ជា​ទ្រង់​ពោល​ទំនួញ​របស់​ទ្រង់​នៅ​ដើម​ឃ្លា​ដំបូង ហើយ​បន្ទាប់​មក ក៏​បាន​ប្រកាស់​ដោយ​ជ័យ​ជម្នះ​ថា “​ទូល​បង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់ ចិត្ត​ទូលបង្គំ​នឹង​រីករាយ​សប្បាយ​ឡើង ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែរ”(ទំនុកដំកើង ១៣:៥)។

ក្នុង​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក ដែល​ហាក់​ដូច​ជា​មាន​រយៈ​ពេល​មិន​ចេះ​ចប់ សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ទ្រង់ នឹង​ជួយ​ចម្លង​យើង។ បាន​ជា​យើង​អាច​អរ​សប្បាយ ចំពោះ​សេចក្តី​សង្រ្គោះ​របស់​ទ្រង់។—BILL CROWDER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles