កន្លែងរង់ចាំ

បណ្ឌិត សូស(Seuss) ដែល​ជា​អ្នក​និពន្ធ​សៀវ​ភៅ​កុមារ​ជា​ច្រើន​ក្បាល បាន​មាន​ប្រសាសន៍​ថា “អ្នក​ខ្លះ​រង់​ចាំ​ត្រី​ស៊ីនុយ ឬ​រង់​ចាំ​ឲ្យ​មាន​ខ្យល់​បក់​មក ដើម្បី​បង្ហោះ​ខ្លែង។ ពុំ​នោះ​ទេ ពួក​គេ​កំពុង​រង់​ចាំ​យប់​នៅ​ថ្ងៃ​សុក្រ… មនុស្ស​ម្នាក់​ៗសុទ្ធ​តែ​មាន​ការ​រង់​ចំា”។ ជាការពិតណាស់ យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ការ​រង់​ចាំ។

ការ​រង់​ចាំ​មាន​ការ​ពិបាក។ យើង​ប្រហែល​ជា​ឈ្លី​មេ​ដៃ គោះ​ជើង ស្ងាប ដក​ដង្ហើម​ធំ និង​មាន​ការ​ថប់​បារម្ភ ដោយ​ចិត្ត​នឿយ​ណាយ។​ យើង​ប្រហែល​ជា​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រស់​នៅ​ជា​មួយ​មនុស្ស​យ៉ាប់​ម្នាក់​នេះ​ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ធ្វើ​ការងារ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ អស់​ពេល​យូរ​យ៉ាង​នេះ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​អត់​ទ្រាំ​នឹង​អាកប្ប​កិរិយ៉ា​ដែល​អាក្រក់​នេះ ហេតុ​អ្វីបញ្ហា​សុខ​ភាព​របស់​ខ្ញុំ មិន​ព្រម​បាត់​សោះ? ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​ជួយ​ខ្ញុំ​ផង?

ពេល​យើង​មាន​សំណួរ​បែប​នេះ យើង​ត្រូវ​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ រង់​ចាំ​មួយ​រយៈ​ពេល​សិន ហើយ​មើលការ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ។

ការ​រង់​ចាំ ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត នៃ​ជីវិត​យើង ព្រោះ​ពេល​យើង​រង់​ចាំ យើង​បាន​រៀន​សូត្រ ​អំពី​អត្ថ​ន័យ​នៃ​ការ​រង់​ចាំ គឺ​រង់​ចាំ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ ក្នុង​ជីវិត​យើង និង​សម្រាប់​យើង។ នៅ​ក្នុង​ការ​រង់​ចាំ យើង​រៀន​អត់​ធ្មត់ ដោយ​អាច​ទុក​ចិត្ត​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ កាន់​តែ​ខ្លាំង ទោះ​បី​ជា​អ្វី​ៗ​មិន​ដំណើរ​ការ ដូច​ដែល​យើង​ចង់​បាន​ក៏​ដោយ(ទំនុកដំកើង ៧0:៥)។

ប៉ុន្តែ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​ភ័យ​ខ្លាច និង​ខាំ​មាត់​សង្កត់​ចិត្ត នៅ​ក្នុង​ការ​រង់​ចំា​ឡើយ។ យើង​អាច “រីក​រាយ និង​មាន​អំណរ” ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ទ្រង់(ខ.៤)។ យើង​រង់​ចាំ ដោយ​មាន​សង្ឃឹម ដោយ​ដឹង​ថា ព្រះ​ទ្រង់នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​ទុក្ខ​លំបាក តាម​ពេល​ដែល​ទ្រង់​បាន​កំណត់ ក្នុង​ជីវិត​នេះ ឬ​ពេល​យើង​ត្រូវ​ទៅ​នៅ​នគរស្ថាន​សួគ៌។ ព្រះ​ទ្រង់​មិន​ដែល​ប្រញាប់​ទេ ប៉ុន្តែ ទ្រង់​តែង​តែ​ទាន់​ពេល​ជា​និច្ច។—DAVID H. ROPER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles