May 28, 2018

You are here:
ការគោរព សម្រាប់អ្នកដែលបានធ្វើការដ៏ល្អប្រពៃ

បន្ទាប់​ពី​លោក​ចេមស៍(James) បាន​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​គាត់ អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍ ក្នុង​នាម​ជា​អ្នក​បើក​បរ​ឧទ្ធម្ភាគ​ចក្រ​យោធា គាត់​ក៏​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​បម្រើ​ដល់​សហគមន៍​របស់​គាត់។ ប៉ុន្តែ ដោយ​សារ​គាត់​នឹក​ឧទ្ធម្ភាគ​ចក្រ​ពេក គាត់​ក៏​បាន​ទៅ​ទទួល​ការ​ងារ ជា​អ្នក​បើក​បរឧទ្ធម្ភាគ​ចក្រ​សង្រ្គោះ​បន្ទាន់ ឲ្យ​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ដែល​គាត់​រស់​នៅ។ គាត់​ក៏​បាន​បើក​បរ​ឧទ្ធម្ភាគ​ចក្រ រហូត​ដល់​ពេល​គាត់​មាន​វ័យ​ចាស់។ ឥឡូវ​នេះ យើង​ដល់​ពេល​ដែល​ត្រូវ​និយាយ​លា​គាត់។​ ខណៈ​ពេល​ដែល​មិត្ត​ភក្តិ ក្រុម​គ្រួសារ និង​មិត្ត​រួម​ការងារ​ដែលមាន​ឯក​សណ្ឋាន កំពុង​តែ​ឈរ​តម្រៀប​គ្នា នៅ​ទី​បញ្ចុះ​សព មិត្ត​រួម​ការងារ​របស់​គាត់​ម្នាក់ ក៏​បាន​ប្រើ​វិទ្យុ​ទាក់​ទង​ ដើម្បី​ឲ្យ​គេ​បំពេញ​បេសក​កម្ម​ឧទ្ធម្ភាក​ចក្រ​ជា​លើក​ចុង​ក្រោយ សម្រាប់​លោក​ចេមន៍​។ មិន​យូរ​ប៉ុន្មាន យើង​ក៏បាន​ឮ​សម្លេង​ស្លាប​ចក្រ​ឧទ្ធម្ភាគ​ចក្រ ដែល​កំពុង​តែ​វិល​ជក់​ខ្យល់ ងាយ​ឲ្យ​យើង​ចំណាំ​បាន​ពី​ចម្ងាយ។​ យើង​ក៏​បានឃើញ​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង កំពុង​តែ​ហោះ​ឆ្វែល​ជុំវិញ​សួន​បញ្ចុះ​សព ហើយ​ក៏​បាន​សំកាំង​មួយ​សន្ទុះ នៅ​លើ​អាកាស ដើម្បី​ធ្វើ​ការ​គោរព ចំពោះ​សព​របស់​លោក​ចេមស៍ ហើយ​ក៏​បាន​បើក​ត្រឡប់​ទៅ​មន្ទីរ​ពេទ្យ​វិញ។ នៅ​ពេល​នោះ សូម្បី​តែ​មន្ត្រី​ទាហាន​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ ក៏​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ដែរ។ ពេល​ដែល​ស្តេច​សូល និង​បុត្រា​ទ្រង់ ព្រះ​នាម​យ៉ូណា​ថាន បាន​បាត់​បង់​ព្រះ​ជន្ម​នៅ​ក្នុង​សង្រ្គាម ដាវីឌ​ក៏​បាន​និពន្ធ​បទ​ទំនួញ ដែល​មាន​ចំណង​ជើង​ថា “ទំនួញ​នៃ​ធ្នូ” (២សាំយ៉ូអែល ១:១៧)។ គឺ​ដូច​ដែល​ទ្រង់​បាន​ថ្លែង​ឡើង​ថា “ឱ​សាសន៍​អ៊ីស្រាអែល​អើយ អ្នក​ដ៏​ជា​សិរីល្អ​នៃ​ឯង បាន​ត្រូវ​គេ​សំឡាប់​នៅ​លើ​ទី​ខ្ពស់​របស់​ឯង ឱះឱ​ពួក​ខ្លាំង​ពូកែ​បាន​ដួល​ស្លាប់​ហើយ”(ខ.១៩)។ យ៉ូណាថាន គឺ​ជា​មិត្ត​ជិត​សិ្នទ្ធ​បំផុត របស់​ដាវីឌ…

Read article