ធ្វើការទន្ទឹមគ្នា
នៅសម័យបុរាណ ទីក្រុងដែលមានកំផែងបាក់បែក ធ្វើឲ្យគេដឹងថា ប្រជាជនដែលនៅក្នុងក្រុង ជាមនុស្សបរាជ័យ ដែលងាយនឹងជួបគ្រោះថ្នាក់ និងភាពអាម៉ាស់។ ហេតុនេះហើយ ពួកសាសន៍យ៉ូដាក៏បានសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ។ តើសង់ដោយរបៀបណា? គឺដោយធ្វើការប្រកៀកស្មាគ្នា ដូចដែលបានពិពណ៌នាយ៉ាងក្បោះក្បាយ នៅក្នុងបទគម្ពីរនេហេមា ជំពូក៣។ មើលពីដំបូង ជំពូក៣ ហាក់ដូចជាការពិពណ៌នាដ៏គួរឲ្យធុញទ្រាន់ អំពីមនុស្សដែលធ្វើកិច្ចការផ្សេងៗ នៅក្នុងការសាងសង់កំផែងក្រុង។ ទោះជាយ៉ាងណាក៏ដោយ បើយើងមើលឲ្យជិត យើងនឹងបានដឹងថា បទគម្ពីរនេះកំពុងតែនិយាយសង្កត់ធ្ងន់ជាពិសេស អំពីរបៀបដែលមនុស្សធ្វើការរួមគ្នា។ ពួកសង្ឃកំពុងតែធ្វើការនៅទន្ទឹមនឹងអ្នកគ្រប់គ្រង។ អ្នកផលិតទឹកអប់ និងជាងមាសក៏រួមចំណែកក្នុងការងារផងដែរ។ មានអ្នកខ្លះកំពុងតែរស់នៅក្នុងក្រុងជិតខាង ក៏បានមកជួយទៀត។ អ្នកដទៃទៀតក៏បានធ្វើការជួសជុលកំផែង ដែលនៅពីមុខផ្ទះពួកគេ។ នៅក្នុងចំណោមអ្នកទាំងនោះ លោកសាលូម និងពួកកូនស្រីរបស់គាត់ ក៏បានធ្វើការជាមួយនឹងពួកប្រុសៗ នៅក្នុងការជួសជុលផងដែរ(៣:១២) អ្នកខ្លះក៏បានជួសជុលកំផែងពីផ្ទាំង ដែលមានដូចជាពួកត្កូអាជាដើម(ខ.៥,២៧)។ បទគម្ពីរមួយជំពូកនេះ មានចំណុចសំខាន់ពីរយ៉ាង ដែលគួរឲ្យកត់សំគាល់។ ទីមួយ ពួកគេទាំងអស់គ្នា បានធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅតែមួយ។ ទីពីរ ពួកគេរាល់គ្នាសុទ្ធតែបានទទួលការសរសើរ ដោយសារការរួមចំណែកនៅក្នុងការងារនោះ គឺមិនមែនដោយសារបរិម៉ាណនៃការងារ ដែលពួកគេបានធ្វើតិចឬច្រើន ដោយប្រៀបធៀបជាមួយអ្នកដទៃនោះទេ។ សព្វថ្ងៃនេះ យើងសង្កេតឃើញមានក្រុមគ្រួសារ និងសង្គមជាច្រើន ដែលមានការបាក់បែក។…
Read article