ជម្រកពេលមានព្យុះភ្លៀង

កាល​ខ្ញុំ​រស់​នៅ ក្នុង​រដ្ឋ​អូក្លាហូម៉ា ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​ចូល​ចិត្ត​ដេញ​តាម​ខ្យល់​កូច​យក្ស​ថូនេដូ។ លោក​ចន បានតាម​ដាន​ខ្យល់​កួច​យក្ស យ៉ាង​ប្រុង​ប្រយ័ត្ន តាម​រយៈ​ការ​ទំនាក់​ទំនង ជា​មួយ​អ្នក​ដេញ​តាម​ខ្យល់​កួច​យក្ស​ដទៃ​ទៀត និងពឹង​ផ្អែក​លើ​រ៉ាដា​ប្រចំា​តំបន់ ដោយ​ព្យាយាម​នៅ​ចម្ងាយ​ដែល​មាន​សុវត្តិ​ភាព ពី​ខ្យល់​កួច​យក្ស​នោះ ខណៈ​ពេលដែល​គាត់​សង្កេត​មើល​ដំណើរ​ដ៏​ហិន​ហោច​របស់​វា ដើម្បី​ឲ្យ​គាត់​អាច​រាយការណ៍​ដល់​ប្រជា​ជន អំពី​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​របស់​វា ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ។

ថ្ងៃ​មួយ ខ្យល់​កួច​យក្ស​ដែល​កំពុង​កួច​នាំ​ពពក​យ៉ាង​ខ្មួច​ខ្មាញ់ ស្រាប់​តែ​ផ្លាស់​ប្តូរ​ទិស​ដៅ​ភ្លាម​ៗ ធ្វើ​ឲ្យ​លោក​ចន​ប្រញាប់​រត់​គេច​ចេញ​ពី​គ្រោះ​ថ្នាក់។ អរ​គុណ​ព្រះ​អង្គ​ ដែល​គាត់​បាន​រក​ឃើញ​ជម្រក ហើយ​ក៏​បាន​រួច​ជីវិត។

បទ​ពិសោធន៍​ដែល​លោក​ចន​បាន​ជួប​កាល​ពី​រសៀល​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត អំពី​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​មួយ​ទៀត គឺ អំពើ​បាប ក្នុង​ជីវិត​យើង។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា “ដែល​គ្រប់​គ្នា​កើត​មាន​សេចក្តី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ទេ។ រួច​កាល​ណា​សេចក្តី​ប៉ងប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់”(យ៉ាកុប ១:១៤-១៥)។

ការ​ល្បួង​មាន​ការ​ផ្លាស់​ប្តូរ។ ពី​ដំបូង យើង​គិត​ថា វា​ហាក់​ដូច​ជា​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន វា​អាច​ធ្វើ​ឲ្យមាន​ភាព​ក្រឡាប់​ចក្រ និង​ច្របូក​ច្របល់ ក្នុង​ជីវិត​យើង។ ប៉ុន្តែ ពេល​ដែល​ការ​ល្បួង​គំរាម​កំហែង​ជីវិត​យើង ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជម្រក ដើម្បី​ការពារ​ខ្យល់​ព្យុះ​ដ៏​សាហាវ​នោះ​បាន។

ព្រះ​បន្ទូល​ព្រះ បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​ដែល​ល្បួង​យើង​ឡើង ហើយ​ពេល​យើង​ចាញ់​ល្បួង កំហុស​គឺ​បណ្តាល​មក​ពី​ការ​សម្រេច​ចិត្ត​របស់​យើង។ ប៉ុន្តែ “នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យយើង​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(១កូរិនថូស ១០:១៣)។ ពេល​យើង​ងាក​មក​រក​ទ្រង់ ហើយ​ស្រែក​សូម​ជំនួយ​ពី​ទ្រង់ នៅពេល​មាន​ការ​ល្បួង ទ្រង់​ក៏​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង ដើម្បី​ជម្នះ​ការ​ល្បួង។

ព្រះយេស៊ូវ​ជា​ជម្រក​របស់​យើង​ជា​រៀង​រហូត។—JAMES BANKS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles