ព្រះយេស៊ូវជ្រាបថា ហេតុអ្វី?

ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​មាន​ការ​ធូរ​ស្បើយ​ខ្លះ​ៗ ពី​ជម្ងឺ ប៉ុន្តែ នៅ​តែ​តយុទ្ធ​នឹង​ផ្នែក​ដ៏​ឈឺ​ចាប់ នៃ​ជម្ងឺ​របស់​ខ្លួន។ មិត្ត​ភក្តិ​ដទៃ​ទៀត​បាន​ជា​ពី​ការញៀន​ថ្នាំ ប៉ុន្តែ នៅ​តែ​មាន​អារម្មណ៍​ថា មិន​មាន​ភាព​គ្រប់​គ្រាន់ ហើយ​ក៏​ស្អប់​ខ្លួន​ឯង។ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា​ទាំង​ស្រុង គឺ​ប្រោស​ឲ្យ​បាន​ជា​ម្តង​ជា​សម្រេច?

បទ​គម្ពីរ​ម៉ាកុស ៨:២២-២៦ បាន​ចែង​អំពី​ព្រឹត្តិការ​ដែល​ព្រះ​យេស៊ូវ​ប្រោស​បុរស​ពិការ​ភ្នែក​ម្នាក់ ឲ្យ​មើល​ឃើញ។ ពី​ដំបូង​ទ្រង់​នាំ​បុរស​នោះ ទៅ​ឆ្ងាយ​ពី​ភូមិ។ បន្ទាប់​មក ទ្រង់​ក៏​បាន​ស្តោះ​ពី​លើ​ភ្នែក​របស់​បុរស​នោះ ហើយ​ក៏​បាន “ដាក់ព្រះ​ហស្ត​ទ្រង់​ពី​លើ​គាត់”។ បុរស​នោះ​ក៏​បាន​និយាយ​ថា គាត់​មើល​ឃើញ​មនុស្ស​ដើរ “មើល​ទៅ​ដូច​ជា​ដើម​ឈើ”។ បន្ទាប់​មក ទ្រង់​ក៏​បាន​ពាល់​ភ្នែក​គាត់​ម្តង​ទៀត ហើយ​លើក​នេះ ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង “ឃើញ​ច្បាស់​ទាំង​អស់”។

នៅ​ក្នុង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ព្រះ​បន្ទូល និង​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន និង​សិស្ស​ទ្រង់​មាន​ការ​ភ្ញាក់​ផ្អើល​(ម៉ាថាយ ៧:២៨ លូកា ៨:១០​ ១១:១៤) ហើយ​ពួក​សិស្ស​ជា​ច្រើន​ក៏​បាន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត ដោយ​សារ​ស្តាប់​មិន​យល់ (យ៉ូហាន ៦:៦០-៦៦)។ ជា​ការ​ពិត​ណាស់ ការ​អស្ចារ្យ​ដែល​មាន​ពីរ​ផ្នែក​នេះ ក៏​បាន​នាំ​ឲ្យ​គេ​មាន​ការ​ភ័ន្ត​ច្រឡំ​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ប្រោស​បុរស​ម្នាក់​នោះ ភ្លាម​ៗ​ តែ​ម្តង ឲ្យ​ជា ដោយ​មិន​ចាំ​បាច់​ត្រូវ​ប្រោស​គាត់​ពីរ​ដង?

យើង​មិន​ដឹង​ថា ហេតុ​អ្វី​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូវ​ទ្រង់​ជ្រាប​ថា បុរស​នោះ និង​ពួក​សិស្ស​ត្រូវ​ការ​អ្វី នៅ​ពេល​នោះ។ ហើយទ្រង់​ក៏​ជ្រាប​ថា យើង​ចាំ​បាច់​ត្រូវ​មាន​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ការ​ប្រកប​ទាក់​ទង​កាន់​តែ​ស្និទ្ធិ​ស្នាល​ជា​មួយ​ទ្រង់។ ទោះ​យើងមិន​តែង​តែ​យល់ អំពី​ការ​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​កំពុង​តែ​ធ្វើការ​ក្នុង​ជីវិត​យើង និង​ក្នុង​ជីវិត​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង។ ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​មាន​កម្លាំង សេចក្តី​ក្លាហាន និង​ភាព​ច្បាស់​លាស់ ដែល​យើង​ត្រូវ​ការ ដើម្បី​អត់​ទ្រាំ នៅ​ក្នុង​ការ​ដើរ​តាម​ទ្រង់។ —ALYSON KIEDA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles