មានបញ្ហាខ្លះ បុរសជាឪពុកជាអ្នកចេញមុខដោះស្រាយ។ ឧទាហរណ៍ ថ្មីៗនេះ កូនៗរបស់ខ្ញុំបានឃើញឃ្មុំចូលទៅធ្វើសំបុក នៅក្នុងប្រឡោះ ក្នុងរានហានខាងមុខផ្ទះយើង។ ខ្ញុំក៏បានយកថ្នាំបាញ់ដេញសត្វល្អិតមួយកំប៉ុង ចេញទៅប្រយុទ្ធនឹងពួកវា។
ខ្ញុំក៏ត្រូវឃ្មំទិច៥មេ។
ខ្ញុំមិនចូលចិត្តឲ្យសត្វល្អិតទិចទេ។ ប៉ុន្តែ ខ្ញុំសុខចិត្តឲ្យខ្លួនឯងឈឺសាច់ ជាជាងឲ្យប្រពន្ធកូនត្រូវសត្វល្អិតទិច។ និយាយរួម ការថែរក្សាសុខុមាលភាពរបស់គ្រួសារខ្ញុំ គឺជាការងារចម្បងគេរបស់ខ្ញុំ។ កូនៗរបស់ខ្ញុំយល់អំពីតម្រូវការនេះ ហើយពួកគេក៏បានរំពឹងឲ្យខ្ញុំជួយបំពេញ។ ពួកគេទុកចិត្តថា ខ្ញុំនឹងការពារពួកគេ ឲ្យរួចពីការអ្វីដែលពួកគេភ័យខ្លាច។
ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក៧ បានបង្រៀនថា យើងក៏គួរតែទូលថ្វាយអំពីតម្រូវការរបស់យើង ដល់ព្រះជាម្ចាស់ផងដែរ(ខ.៧) ដោយទុកចិត្តថា ទ្រង់នឹងឆ្លើយតបការទូលសូមរបស់យើង។ ដើម្បីពន្យល់អំពីរឿងនេះ ព្រះយេស៊ូវបានមានបន្ទូលប្រៀបធៀបថា “ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា។ ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី?”(ខ.៩-១០)។ សម្រាប់ឪពុកម្តាយដែលមានក្តីស្រឡាញ់ ប្រាកដជាដឹងច្បាស់ថា ត្រូវឆ្លើយដូចម្តេច ចំពោះសំណួរនេះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលឆ្លើយតែម្តង ដើម្បីជំរុញចិត្តយើង កុំឲ្យអស់ជំនឿ ចំពោះសេចក្តីល្អដ៏សប្បុរសរបស់ព្រះវរបិតានៃយើង។ គឺដូចដែលទ្រង់មានបន្ទូលថា “ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត”(ខ.១១)។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវស្រឡាញ់កូនៗរបស់ខ្ញុំ កាន់តែខ្លំាងថែមទៀត។ ប៉ុន្តែ ព្រះយេស៊ូវបានមានបន្ទូលច្បាស់ថា សូម្បីតែសេចក្តីស្រឡាញ់របស់ឪពុកល្អបំផុតនៅផែនដី ក៏នៅតែមិនអាចប្រៀបផ្ទឹមនឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡើយ។—ADAM HOLZ