ការជម្នះឧបស័គ្គ

ខ្ញុំ និង​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ខែ​ ដើម្បី​ឲ្យ​គ្នាយើង​ទទួល​ខុស​ត្រូវ ចំពោះ​គោល​ដៅ​របស់​យើង​ផ្ទាល់​ៗ​ខ្លួន​។ ម៉ារី(Mary) មិត្ត​ភក្តិ​របស់​ខ្ញុំ​ ចង់​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី នៅ​ក្នុង​ផ្ទះ​បាយ​របស់​នាង មុន​ពេល​ឆ្នាំ​ថ្មី​មក​ដល់។ នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង ក្នុង​ខែ​វិច្ឆិការ នាង​ក៏​បាន​ធ្វើ​ការ​រាយ​ការណ៍ យ៉ាង​ឆ្លាត​វ័យ អំពី​ការ​រីក​ចម្រើន​របស់​នាង ចាប់​តាំង​ពី​ខែ​ធ្នូ​មក។ នាង​ប្រាប់​យើង​ថា នាង​បាន​ចំណាយ​ពេល​១០​ខែ និង​ពីរ​ម៉ោង ដើម្បី​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី​របស់​នាង​។ នាង​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ទំរាំ​តែ​រក​បាន​កម្រាល​ដែល​នាង​ត្រូវ​ការ ឬ​រក​បាន​ពេល​ដ៏​ស្ងាត់​ស្ងៀម នៅ​ឆ្ងាយ​ពី​ការ​ទាម​ទា​នៃ​ការងារ​របស់​នាង និង​តម្រូវ​ការ​របស់​កូន​តូច​របស់​នាង ហើយ​បន្ទាប់​ពី​នោះ គម្រោង​ផ្លាស់​ប្តូរ​កម្រាលកៅអី​នេះ​ចំណាយ​ពេល​ធ្វើ​ការ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ ដោយ​ការ​ប្តេជ្ញា​ចិត្ត។

ព្រះ​អម្ចាស់​បាន​ត្រាស​ហៅ​លោក​នេហេមា ឲ្យ​បំពេញ​កិច្ច​ការ ដែល​ធំ​ជាង​កិច្ចការ​នេះ គឺ​នាំ​មក​នូវ​ការ​ជួស​ជុល​ទីក្រុង​យេរូសាឡិម​ឡើង​វិញ បន្ទាប់​ពី​កំផែង​នៃ​ទីក្រុង​នេះ បាន​ខូច​អស់​រយៈ​ពេល​១៥០​ឆ្នាំ​(នេហេមា ២:៣-៥,១២)។ ខណៈ​ពេល​ដែល​គាត់​កំពុង​ដឹក​នាំ​ពួក​បណ្តា​ជន ឲ្យ​ធ្វើ​កិច្ចការ​នេះ ពួក​គេ​ក៏​បាន​ជួប​ការ​សើច​ចម្អក ការ​វាយ​ប្រហារ ការ​រំខាន និង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​(៤:៣,៨ ៦:១០-១២)។​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បំពាក់​សមត្ថ​ភាព​ពួក​គេ ឲ្យ​ឈរ​យ៉ាង​មាំមួន ដោយ​ការប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ប្រឹង​ប្រែង សម្រេច​កិច្ចការ​ដ៏​សំខាន់​នេះ ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ។

ដើម្បី​ជម្នះ​ឧបស័គ្គ​ទាំង​អស់​នេះ លោក​នេហេមា​មិន​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​បំណង​ចិត្ត ឬ​គោលដៅ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ គាត់​ថែម​ទាំង​បាន​ទទួល​ការ​ជម្រុញ​ចិត្ត ដោយ​ដឹង​ថា ព្រះ​ទ្រង់​បាន​ជ្រើស​តាំង​គាត់ ឲ្យ​បំពេញ​កិច្ច​ការ​នេះ។ ការ​ដែល​គាត់​មាន​គោល​បំណង​ច្បាស់​លាស់ គឺ​បាន​ជម្រុញ​ចិត្ត​ពួក​បណ្តា​ជន ឲ្យ​ដើរ​តាម​ការ​ដឹក​នាំ​របស់​គាត់ ទៅ​បី​ជា​មាន​ការ​ប្រឆាំង ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ពេល​ដែល​ព្រះ​ទ្រង់​ប្រគល់​កិច្ច​ការ​ណា​មួយ​ឲ្យ​យើង ទោះ​នោះ​ជា​ការ​ជួស​ជុល​ទំនាក់​ទំនង​ដែល​បាក់​បែក ឬ​ចែក​រំលែក​ឲ្យ​អ្នក​ដទៃ​បាន​ដឹង អំពី​ការ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​ក្នុង​ជីវិត​យើង នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ​យើង​មាន​ជំនាញ និង​កម្លាំង ដែល​ចាំ​បាច់ ដើម្បី​បន្តការ​ប្រឹង​ប្រែង​ធ្វើ​ការ​អ្វី​ដែល​ទ្រង់​ឲ្យ​យើង​ធ្វើ ទោះ​ជា​មាន​ឧបស័គ្គ​អ្វី​ក៏​ដោយ។—KIRSTEN HOLMBERG

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles