សេចក្តីស្រឡាញ់ដ៏ប្ដូរផ្ដាច់

នៅ​សល់​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ  សារ៉ា​នឹង​រៀប​អាពាហ៍​ពិពាហ៍​ហើយ តែ​នាង និង​គូ​ដណ្ដឹង​របស់​នាង បាន​សម្រេច​ចិត្ត​ផ្ដាច់​ពាក្យ​។ ថ្វី​បើ​សារ៉ា​បាន​កើត​ទុក្ខ និង​ខូច​ចិត្ត​យ៉ាង​ណា​ក្តី នាង​បាន​សម្រេច​ចិត្ត​ថា នឹង​មិន​ធ្វើ​ឲ្យ​ខាត​ម្ហូប ដែល​នាង​កក់​ទុក សម្រាប់​ថ្ងៃ​មង្គល​ការ​របស់​នាង​ឡើយ។ ដូច្នេះ សារ៉ា​បាន​សម្រេច​ចិត្ត​កែ​ពិធី​មង្គលការ​របស់​នាង ទៅ​ជា​កម្ម​វិ​ធី​ជប់​លៀង​​ផ្សេង​វិញ។ នាង​បាន​រើ​តុ​ចំណង​ដៃ​ចេញ ហើយ​ប្តូរ​បញ្ជី​ឈ្មោះ​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ។ នាង​ក៏​បាន​អញ្ជើញ​ជន​អនាថា ដែល​គ្មាន​ទី​ជម្រក ឲ្យ​ចូល​រូម​កម្ម​វិធី​ជប់​លៀង​របស់​នាង​វិញ។

កាល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី ទ្រង់​បាន​បង្រៀន​ឲ្យ​គេ​ធ្វើ​អំពើ​សប្បុរស ដោយ​ឥត​លក្ខ​ខណ្ឌ​យ៉ាង​ដូច​នេះ​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ នោះ​ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង អ្នក​ខ្វាក់​វិញ នោះ​អ្នក​នឹង​ទទួល​បាន​ព្រះ​ពរ (លូកា ១៤:១៣-១៤)។ ព្រះ​យេស៊ូវ​បាន​កត់​សំគាល់​ថា យើង​នឹង​ទទួល​បាន​ព្រះ​ពរ​ពី​ព្រះ​ជា​ម្ចាស់ ពី​ព្រោះ​ភ្ញៀវ​ក្រី​ក្រ​ទាំង​​នោះ ពុំ​មាន​លទ្ធភាព​តប​ស្នង​សង​គុណ​ម្ចាស់​ពិធី​ជប់​លៀង​បាន​ឡើយ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ជួយ​មនុស្ស​ដែល​ទុរគត  មនុស្ស​មិន​ពូកែ​សម្តី និងមនុស្ស​ឯកកោ។

កាល​នោះ ព្រះ​យេ​ស៊ូវ​បាន​មាន​បន្ទូល អំពី​សេចក្តី​ទាំង​នេះ ទៅ​កាន់​ពួក​អាចារ្យ​ផារីស៊ី នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ជា​ភ្ញៀវ​ដែល​មក​សោយ​អាហារ​នៅ​ផ្ទះ​ពួក​គេ។ ដូច​នេះ ព្រះ​បន្ទូល​របស់​ទ្រង់ ហាក់​ដូច​ជា​មាន​ភាព​ចាក់​ដោត និង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ តាម​ការ​ពិត សេចក្តី​ស្រឡាញ់ តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ផ្តល់​ឲ្យ​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក​ដទៃ ដោយ​មិន​រំពឹង​ថា នឹង​ទទួល​បាន​មក​វិញ។ សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​គ្រីស្ទ មាន​ចំពោះ​យើង​ម្នាក់​ៗ គឺ​យ៉ាង​ដូច្នោះ​ដែរ។ ទ្រង់​បាន​ជ្រាប​អំពី​ភាព​ក្រីក្រ ខាង​ក្នុង​វិញ្ញាណ​យើង​ម្នាក់​ៗ ហើយ​ក៏​បាន​លះ​បង់​ព្រះ​ជន្ម​របស់​ទ្រង់ ដើម្បី​យើង​រាល់​គ្នា។

ការ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ផ្ទាល់​ខ្លួន គឺ​ជា​ការ​ធ្វើ​ដំណើរ ចូល​ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​ ដ៏​ឥត​ព្រំដែន របស់​ទ្រង់។ ហើយ​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ ឲ្យ​យើងស្ទង់​មើល “ពីទទឹង បណ្តោយ ជំរៅ និង​កំពស់ នៃ​សេច​ក្តី​ស្រ​ឡាញ់​របស់​ព្រះ​គ្រីស្ទ” (អេភេសូរ ៣:១៨)។—Jennifer Benson Schuldt

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles