ការជ្រើសរើសផ្លូវធ្វើដំណើរ

ខ្ញុំ​មាន​រូប​ថត​ទេសភាព​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ដ៏​ស្រស់​ស្អាត​មួយ ដែល​ខ្ញុំ​បាន​ថត​រូប​បុរស​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​ជិះសេះ នៅ​តាម​ជួរ​ភ្នំ​ខូឡូរ៉ាដូ ខណៈ​ពេល​ដែល​គាត់​គិត​ថា តើ​គាត់​ត្រូវ​ទៅ​តាម​ផ្លូវ​លំ ដែល​នៅ​ខាង​មុខ​គាត់​ឬ​អត់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​បទ​កំណាព្យ​របស់​លោក​រ៉ូបឺត ហ្រ្វូស(Robert Frost) ដែល​មាន​ចំណង​ជើង​ថា “ផ្លូវ​ដែល​មិន​បាន​ធ្វើ​ដំណើរ”។ នៅ​ក្នុង​បទ​កំណាព្យ​នេះ លោក​ហ្វ្រូស​បាន​ជញ្ជឹង​គិត អំពី​ផ្លូវ​ពីរ​ខ្សែ ដែល​នៅ​ចំពោះ​មុខ​គាត់។ មើល​ទៅ​ផ្លូវ​ទាំង​ពីរ​សុទ្ធ​តែ​គួរ​ឲ្យ​ចង់​ធ្វើ​ដំណើរ​ដូច​គ្នា ប៉ុន្តែ គាត់​មាន​ការ​សង្ស័យ​ថា តើ​គាត់​នឹង​បាន​វិល​ត្រលប់​មក​កន្លែង​នេះ​វិញ​ទេ បើ​គាត់​ជ្រើស​រើស​យក​ផ្លូវ​ណា​មួយ។ លោក​ហ្វ្រូស​បាន​សរសេរ ក្នុង​បទ​កំណាព្យ​នោះ​ថា “មាន​ផ្លូវ​បំបែក​ពីរ នៅ​ក្នុង​ព្រៃ ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​តាម​ផ្លូវ​ដែល​គេ​មិន​សូវ​ធ្វើ​ដំណើរ ហើយ​ការ​នេះ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​គ្រប់​យ៉ាង”។

ក្នុង​សេចក្តី​អធិប្បាយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ភ្នំ(ម៉ាថាយ ៥-៧) ព្រះ​អម្ចាស់​បាន​ប្រាប់​អ្នក​ស្តាប់​ព្រះ​បន្ទូល​ទ្រង់​ថា “ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ។ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ”(៧:១៣-១៤)។

ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​ណា​មួយ ដើម្បី​ធ្វើ​ដំណើរ។ មាន​ផ្លូវ​ជា​ច្រើន ដែលហាក់​ដូច​ជា​ល្អ ហើយ​គួរ​ឲ្យ​ទាក់​ទាញ ប៉ុន្តែ មាន​តែ​ផ្លូវ​មួយ​ទេ ដែល​ជា​ផ្លូវ​នៃ​ជីវិត។ ព្រះ​យេស៊ូវ​បាន​ត្រាស​ហៅ​យើង ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​ភាព​ជា​សិស្ស និង​ការ​ស្តាប់​បង្គាប់​ព្រះ​បន្ទូល​ព្រះ ដោយ​ដើរ​តាម​ទ្រង់ ជា​ជាង​ដើរ​តាម​មនុស្ស​ភាគ​ច្រើន។

ខណៈ​ពេល​ដែល​យើង​ជញ្ជឹង​គិត អំពី​ផ្លូវ​ដែល​នៅ​ខាង​មុខ សូម​ព្រះ​ទ្រង់​ប្រទាន​យើង​នូវ​ប្រាជ្ញា និង​សេចក្តី​ក្លាហាន ​ដើម្បី​ដើរ​តាម​ផ្លូវ​ទ្រង់ ដែល​ជា​ផ្លូវ​នៃ​ជីវិត។ ផ្លូវ​នៃ​ជីវិត​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គ្រប់​យ៉ាង សម្រាប់​យើង និង​អ្នក​ដែល​យើង​ស្រឡាញ់។—DAVID C. MCCASLAND

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles