សេចក្តីស្រឡាញ់ និងអំណាចចេស្តារបស់ព្រះមិនដែលអន់ថយ

មាន​ការ​ផ្សាយ​ព័ត៌មាន​មួយ​ បា​នហៅ​ថ្ងៃ​មួយ​នោះ​ថា “ថ្ងៃដែលមានគ្រីស្ទបរិស័ទ​ស្លាប់​ច្រើន​បំផុត​ ក្នុង​ពេល​តែ​មួយ ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍”។ ការ​វាយ​ប្រហារ​នៅ​កន្លែង​ពីរ​ផ្សេ​ងគ្នា មក​លើ​អ្នក​ថ្វាយ​បង្គំ​ព្រះ​នៅ​ថ្ងៃ​អាទិត្យ កាល​ពី​ខែ​មេសា ឆ្នាំ២០១៧ បាន​ធ្វើ​ឲ្យ​យើង​គិត​មិន​យល់។ យើង​មិន​ដឹង​ថា ត្រូវ​ប្រើ​ពាក្យ​អ្វី ដើម្បី​ពិពណ៌នា អំពី​ការ​បង្ហូរ​ឈាម​នៅ​ក្នុង​កន្លែងថ្វាយប​ង្គំ​ព្រះ។ ប៉ុន្តែ អ្នក​ដែល​ស្គា​ល់ទុ​ក្ខ​លំបាក​នេះ​ច្បាស់ អាច​ជួយ​ពន្យល់​យើង​​បាន។

មនុស្ស​ភាគ​ច្រើន នៅ​ទីក្រុង​យេរូសាឡិម ត្រូវ​បាន​គេ​និរទេស ឬ​ត្រូវ​គេ​សម្លាប់ នៅ​សម័យ ដែល​លោក​អេសាភ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូ​ក៧៤។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ឈឺ​ចាប់​របស់​គាត់​ នៅ​ក្នុង​ការពិពណ៌នា អំពី​ការ​បំផ្លិច​បំផ្លាញ​ព្រះវិហារ ​ពី​សំណាក់​ពួក​ឈ្លាន​ពាន​ដ៏​សាហាវ​ព្រៃ​ផ្សៃ។ គាត់​ពោល​ថា “ពួក​ដែល​តតាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោ

នៅ​​កណ្តាល​ជំនុំ​របស់​ទ្រង់”(ខ.៤)។ “ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះនាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី”(ខ.៧)។

តែ​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​រូប​នេះ បាន​រក​ឃើញ​កន្លែង​សម្រាប់​ឈរ ក្នុង​ពេល​ដ៏​ពិបាក​នោះ ហើយ​បាន​លើក​ទឹក​ចិត្តយើង​ថា យើង​ក៏​អាច​ធ្វើ​ដូច​គាត់​ផង​ដែរ។ លោក​អេសាភ​ក៏​បាន​ពោល​ទៀត​ថា “ព្រះ​​ទ្រង់​ជា​មហាក្សត្រ​នៃ​ទូលបង្គំ តាំង​តែ​ពី​បុរាណ​មក ទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្តី​សង្គ្រោះ​នៅ​កណ្តាល​ផែន​ដី”(ខ.១២)។ សេចក្តី​ពិត​នេះ​ធ្វើ​ឲ្យ​លោក​អេសាភ​អាចសរសើរ​ដំកើង​អំណាច​ចេស្តា​របស់​ព្រះ​ជាម្ចាស់ ទោះ​បី​ជា​នៅ​ពេល​នោះ គាត់​ហាក់​ដូច​ជា​មិ​នឃើ​ញ​ការ​សង្រ្គោះរ​ប​ស់​ព្រះ​ជាម្ចាស់​ក៏​ដោយ។ លោក​អេសាភ​ក៏​បាន​អធិស្ឋាន​ថា “សូម​​ទ្រង់​យល់​ដល់​សេចក្តី​សញ្ញា …។ ឱ​សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន​បាន​មក​វិញ ទាំង​មាន​សេចក្តី​ខ្មាស​នោះ​ឡើយ សូម​ឲ្យ​មនុស្ស​ក្រីក្រ ហើយ​កំសត់​ទុគ៌ត បាន​សរសើរ​ដល់​ព្រះនាម​ទ្រង់​វិញ”(ខ.២០-២១)។

មាន​ពេល​ខ្លះយើ​ង​ហាក់​ដូច​ជា​មិន​ឃើញ​មាន​យុត្តិធម៌ និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ តែ​សេចក្តី​ស្រឡាញ់ និង​អំណាច​ចេស្តា​របស់​ទ្រង់ មិ​ន​ដែល​អន់​ថយ​ឡើយ។ បាន​ជា​យើង​អាច​ពោល​ឡើង ដោយ​មានទំ​នុក​ចិត្ត​ថា “ព្រះ​ជា​ម្ចាស់ គឺ​ជា​ស្តេច​របស់​ខ្ញុំ”។- TIM GUSTAFSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles