ឪពុកនៅពេទ្យធ្មេញ

មាន​ពេល​មួយ ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ ដែល​មាន​អាយុ​១០​ឆ្នាំ បាន​ទៅជួ​បពេ​ទ្យធ្មេ​ញ។ ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​នឹង​បាន​ទទួល​មេរៀន អំពី​ដួង​ចិត្ត​របស់​ឪពុក នៅ​កន្លែង​នោះ​ទេ តែ​ថ្ងៃ​នោះ ខ្ញុំ​ក៏រៀ​ន​បាន​នូវ​មេរៀន​ដ៏​ល្អមួ​យ​។ ខ្ញុំ​បាន​នាំគា​ត់ ទៅ​ជួប​ពេទ្យ​ធ្មេញ ព្រោះ​ធ្មេញ​ថ្មី​របស់​គាត់ បាន​ដុះ​ពី​ក្រោម​ធ្មេញ​ទឹក​ដោះ ដែល​មិន​ទាន់​ជ្រុះ​នៅ​ឡើយ។ យើង​ត្រូវ​ដក​ធ្មេញ​ទឹក​ដោះ​នោះចេញ គឺ​​គ្មាន​ជម្រើស​ផ្សេង​ទេ។

កូន​ប្រុស​ខ្ញុំ​ក៏​បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា “ប៉ា តើ​យើង​មាន​ជម្រើស​ផ្សេង​ទេ? តើ​យើង​អាច​រង់​ចាំ​មើល​​ធ្មេញ​នោះ នឹង​ទៅជា​យ៉ាង​ណា? ប៉ា កូន​មិន​ចង់​ដក​ធ្មេញ​ហ្នឹង​​​ទេ!” ខ្ញុំ​អាណិត​គាត់​ណាស់ តែ​ខ្ញុំ​ត្រូវ​ប្រាប់​គាត់​ថា យើង​ត្រូវ​តែ​ដក​វា​ចោល គឺគ្មាន​ជម្រើស​ផ្សេង​ទេ។ ខ្ញុំ​ក៏​បាន​កាន់​ដៃ​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​រើ​ខ្លួន​ចុះ​ឡើង​ៗ និង​រមូល​ខ្លួន នៅ​ពេល​ដែលពេទ្យធ្មេញ​កំពុង​ដក​ធ្មេញ​ក្បាល​រឹង​នោះចេញ។​ ទឹកភ្នែក​ខ្ញុំ​ក៏បា​នស្រ​ក់ចុះ​ផង​ដែរ​។ ខ្ញុំ​មិន​អាច​ដក​កា​រ​ឈឺចា​ប់​ចេញ​ពី​គាត់​បាន​ទេ អ្វី​ដែល​ខ្ញុំអា​ចផ្តល់​ឲ្យគាត់ គឺ​វត្ត​មាន​របស់​ខ្ញុំ​នៅ​ក្បែរ​គាត់ ក្នុង​ពេល​នោះ។

ខ្ញុំក៏​បាន​នឹក​ចាំ​ អំពី​យប់​ដែល​ព្រះយេស៊ូវ​អធិស្ឋាន នៅ​សួន​ច្បារ​កេតសេម៉ានី ដើម្បី​សូម​ឲ្យ​ព្រះ​វរបិតា​ទ្រង់ ប្រទាន​ដំណោះស្រាយ​ផ្សេង​។ តើ​ព្រះវរបិតា​មាន​ព្រះទ័យ​ឈឺចាប់​យ៉ាង​ណា ពេល​ដែល​ព្រះ​រាជ​បុត្រា​ជាទីស្រឡាញ់​របស់​ទ្រង់​ស្ថិត​ក្នុង​ការ​ឈឺ​ចាប់​ខ្លាំង​យ៉ាង​នេះ? តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ផ្សេង​ទៀត ដើម្បី​ជួយ​សង្រ្គោះ​រាស្រ្តរ​បស់​ទ្រង់​ឡើយ។

ក្នុង​ជីវិត​រប​ស់យើ​ង ជួន​កាល យើង​ជួប​រឿង​ដ៏​ឈឺ​ចាប់ ដែល​មិន​អាច​ជៀស​រួច ដូ​ចកូ​នប្រុ​សខ្ញុំ​ដែរ។ ប៉ុន្តែ ដោយសារ​ព្រះ​រាជកិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌តែ​ងតែ​គង់​នៅ​ជាមួយ​យើង​ជា​និច្ច សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ងងឹត​បំផុត​ក៏​ដោយ(ម៉ាថាយ ២៨:២០)។—ADAM HOLZ

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles