ឪពុក និងកូនប្រុស

ប៉ាខ្ញុំ​ជា​ឪពុក​ដ៏​ល្អ ហើយ​ភាគ​ច្រើន ខ្ញុំ​បាន​ធ្វើ​ជា​កូន​ប្រុស ដែល​ស្តាប់​បង្គាប់។ ប៉ុន្តែ យើង​មា​នចំណុ​ចខ្វះ​ខាត​មួ​យ នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើ​ង។ គាត់​ជា​បុរ​សដែ​លស្ងា​ត់ស្ងៀ​ម ហើយ​ខ្ញុំ​ក៏​អញ្ជឹង​ដែរ។ ជា​ញឹក​ញាប់ យើង​បាន​ធ្វើ​កិច្ចកា​រនៅ​ក្បែរ​គ្នា ដោយ​ស្ទើរ​តែ​មិន​បាននិយាយ​គ្នា​មួយ​ម៉ាត់។ គាត់​មិន​ដែល​សួរ​នាំ ខ្ញុំ​ក៏មិន​ដែល​ប្រាប់​គាត់ អំពី​បំណង​ចិត្ត និង​ក្តី​ស្រមៃ ដ៏​ជ្រាល​ជ្រៅ​បំផុត និ​ង​ក្តីសង្ឃឹម ព្រម​ទាំង​ការ​ភ័យខ្លា​ចរប​ស់ខ្ញុំ​ឡើយ។

មាន​ពេល​មួយ ខ្ញុំ​ក៏​បាន​យល់​អំពីភា​ព​មិន​សូវ​មាត់​ករបស់​ខ្ញុំ។ ការ​យល់​ដឹង​នោះ ប្រហែ​ល​ជា​បាន​ចាប់​ផ្តើម ពេល​ដែល​កូន​ប្រុស​ដំបូង​រប​ស់ខ្ញុំ​ចា​ប់កំ​ណើត ឬ​ពេល​ដែល​កូន​ប្រុស​របស់​ខ្ញុំទាំ​ងប៉ុ​ន្មាន បាន​ចេញ​ទៅ​ក្នុង​លោកិយ។ សព្វ​ថ្ងៃ​នេះ​ ​ខ្ញុំគិត​ថា បើសិ​ន​ជា​ខ្ញុំបា​ន​ធ្វើ​ជាកូ​នប្រុស​សម្រាប់​ប៉ារ​បស់​ខ្ញុំ ឲ្យ​បាន​ល្អជា​ងនេះ មិន​ដឹ​ងជា​ល្អ​យ៉ាង​ណា​ទេ។​

ខ្ញុំក៏​បា​ននឹ​ក​គិត អំពី​អ្វី​ដែល​ខ្ញុំអា​ចនិ​យាយ​ប្រាប់​គាត់ និង​អំពី​អ្វី​ដែល​គាត់​អាច​ប្រាប់​ខ្ញុំ កាល​គាត់​នៅ​រស់។ នៅ​ពិធី​បុណ្យ​សព​របស់​គាត់ ខ្ញុំ​បាន​ឈរ​នៅ​ក្បែ​រក្តា​មឈូស​របស់​គាត់ ដោយ​ពិបា​កយល់​អំពី​អារម្មណ៍​ខ្លួន​ឯង។ ភរិយា​ខ្ញុំ​ក៏​បាន​និយាយ​ខ្សិប​ៗ​ថា “យឺត​ពេល​ហើយ!”

ការ​កម្សាន្ត​ចិត្ត​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ការ​ពិត​ដែល​ថា យើង​នឹង​លែង​មាន​បញ្ហា​អ្វី​តទៅ​ទៀត នៅ​នគរ​ស្ថាន​សួគ៌ ដ្បិត​នៅ​ទីនោះ ​មិន​មាន​ការ​សម្រក់​ទឹក​ភ្នែក​ទៀត​ទេ​(វិវរណៈ ២១:៤)។

សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ កា​រស្លា​ប់មិ​នមែ​ន​ជា​កា​របញ្ចប់​នៃ​សេចក្តី​ស្រឡាញ់​ឡើយ តែ​ជា​ការ​ចាប់​ផ្តើម​នៃ​វត្ត​មាន​ដែល​គ្មានទី​បញ្ចប់ ដែល​នឹង​លែង​មាន​ការ​យល់​ច្រឡំ ទំនាក់​ទំនង​នឹង​ត្រូវ​បាន​ប្រោស​ឲ្យជា​ ហើយ​សេចក្តី​ស្រឡាញ់​នឹង​លូត​លាស់​ជា​រៀង​រហូត។ នៅ​ទីនោះ ចិត្ត​របស់​កូន​នឹង​បង្វែរ​មក​រក​ឪពុក ហើយ​ចិត្ត​របស់​ឪពុក​នឹង​បង្វែរ​មក​រក​កូន​(ម៉ាឡាគី ៤:៦)។—DAVID H. ROPER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles