មនុស្សធម្មតាម្នាក់

កាល​នៅ​ពី​តូច លោក​វីលៀម ខារេយ(William Carey) គឺ​ជា​ក្មេង​ប្រុស​ដែល​មាន​សុខ​ភាព​ខ្សោយ។ គាត់​បាន​កើត​ក្នុង​គ្រួសារ​តូច​ទៀប​មួយ ក្បែរ​ទី​ក្រុង​នតថាមតុន ចក្រ​ភព​អង់​គ្លេស។ មើល​ទៅ​គាត់ មិន​ទំនង​ជា​មាន​អនាគត​ភ្លឺ​ស្វាង​ឡើយ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​មាន​ផែន​ការ​សម្រាប់​គាត់។ គាត់​បាន​ធ្វើ​នូវ​រឿង​ដែល​មិន​គួរ​ឲ្យ​នឹក​ស្មាន ដោយ​ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​នៅ​ទីនោះ គាត់​បាន​នាំ​មក​នូវ​កំណែរ​ទម្រង់​សង្គម​ដែល​មិន​គួរ​ឲ្យ​ជឿ ហើយ​បាន​បក​ប្រែព្រះគម្ពីរ​ទៅ​ជា​ភាសា​ជា​ច្រើន ក្នុង​ប្រទេស​ឥណ្ឌា។ គាត់​បាន​ស្រឡាញ់​រាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់ ហើយ​បាន​សម្រេច​នូវ​កិច្ចការ​ជា​ច្រើន​ថ្វាយ​ទ្រង់។

ដាវីឌ ជា​យុវជន​វ័យ​វ័យ​ក្មេង ដែល ជា​កូន​ពៅ​គេ ក្នុង​គ្រួសារ​របស់​លោក​អ៊ីសាយ។ គាត់​មាន​រូប​រាង​ដែល​ហាក់​ដូច​ជាមិន​សក្តិ​សម​នឹង​ធ្វើ​ជា​អ្នក​គង្វាល​ចៀម នៅ​តំបន់​ភ្នំ​នៃ​ភូមិ​បេថ្លេហិម​នោះ​ទេ​(១សំាយ៉ូអែល ១៦:១១-១២)។ តែ​ព្រះជា​ម្ចាស់​បាន​ទត​មើល​ចិត្ត​របស់​គាត់ ហើយ​មាន​ផែន​ការ​សម្រាប់​គាត់។ ព្រះ​ជា​ម្ចាស់​បាន​បដិសេធ​ស្តេច​សូល ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​ស្តេច​អង្គ​នេះ។ ខណៈ​ពេល​ដែល​ហោរា​សាំយ៉ូអែល​មាន​ការ​សោក​ស្តាយ ចំពោះ​ទង្វើររបស់​ស្តេច​សូល ព្រះ​ជា​ម្ចាស់​ក៏​បាន​ត្រាស​ហៅ​គាត់ ឲ្យ​ចាក់​ប្រេង​តាំង​មនុស្ស​ម្នាក់​ទៀត ឲ្យ​ឡើង​ធ្វើ​ស្តេច ពី​ក្នុងចំណោម​កូន​ប្រុស​របស់​លោក​អ៊ីសាយ។

ពេល​ដែល​លោក​សាំយ៉ូអែល​បាន​ឃើញ​អេលាប ដែល​មាន​រូប​រាង​ខ្ពស់​សង្ហា គាត់​គិត​ថា “នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះយេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ”(ខ.៦)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យុទ្ធ​សាស្រ្ត​ដែល​ព្រះ​ជា​ម្ចាស់​ប្រើ នៅ​ក្នុង​ការ​ជ្រើស​តាំង​ស្តេច គឺ​ខុស​ពី​យុទ្ធ​សាស្រ្ត​របស់​លោក​សាំយ៉ូអែល។ តាម​ពិត ព្រះ​មាន​បន្ទូល​បដិសេធ ចំពោះ​កូន​ប្រុស​ទាំង​អស់​របស់​លោក​អ៊ីសាយ លើក​លែង​តែ​កូន​ពៅ​របស់​គាត់​ប៉ុណ្ណោះ។​ មើល​ពី​ដំបូង ការ​ជ្រើស​រើស​ដាវីឌ​ឲ្យ​ឡើង​ធ្វើ​ស្តេច ហាក់​ដូច​ជា​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​របស់​ព្រះ​ជា​ម្ចាស់​ឡើយ។ តើ​អ្នក​គង្វាល​ក៏​ក្មេង​វ័យ​ម្នាក់ អាច​មាន​ប្រយោជន៍​អ្វី សម្រាប់​សហគមន៍​របស់​គាត់ ចុះ​ទំរាំ​តែ​សម្រាប់​ប្រទេស​ជាតិ​គាត់​ទំាង​មូល​ទៀត​នោះ?

តែ​ព្រះ​អម្ចាស់​ស្គាល់​ចិត្ត​របស់​គាត់ ហើយ​ក៏​មាន​ផែន​ការ​សម្រាប់​គាត់​ផង​ដែរ។

ដូច​នេះ ​យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់ ដែល​ព្រះ​អម្ចាស់​ស្គាល់​ចិត្ត​យើង ហើយ​មាន​ផែន​ការ​សម្រាប់​យើង។—ESTERA PIROSCA ESCOBAR

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles