សម្រស់នៃសេចក្តីស្រឡាញ់

របាំ​យ៉ារ៉ាបេ តាប៉ាទីយ៉ូ គឺ​ជា​របាំ​មួក​របស់​ប្រជា​ជន​មិច​ស៊ីកូ ដែល​អប​អរសាទរ​សេចក្តី​ស្នេហារ​របស់​គូរ​ស្នេហ៍។ ក្នុង​អំឡុង​ពេល​នៃ​ការ​រាំ​ដ៏​រស់​រវើក មនុស្ស​ប្រុស​បាន​ដាក់​មួក​របស់​ខ្លួន​ដែល​មាន​ហាម​ធំ នៅ​លើ​ដី។ នៅ​ចុង​បញ្ចប់​នៃ​ការ​រាំ ស្រ្តី​ដែល​ជា​ដៃ​គូ​រាំ​ក៏​បាន​រើស​មួក​នោះ​ឡើង ហើយ​អ្នក​ទាំង​ពីរ​ក៏​បាន​លាក់​មុខ​នៅ​ពី​ក្រោយ​មួក​នោះ ដើម្បី​បញ្ជាក់​សេចក្តី​ស្នេហា​របស់​ពួក​គេ ដោយ​ការ​ថើប។

របាំ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ភាព​ស្មោះ​ត្រង់ នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ បទ​គម្ពីរ​សុភាសិត ជំពូក៥ បាន​ចែង​អំពី​ផល​វិបាក​ដ៏​ធ្ងន់​ធ្ងរ នៃ​អំពើ​អសីល​ធម៌ ជា​ពិសេស​នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ។ ខ.១៥ បាន​ចែង​ថា “ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ​ពី​អណ្តូង​របស់​ខ្លួន​ចុះ”។ បទ​គម្ពីរ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នក​រាំរបាំ​យ៉ារ៉ាបេ នៅ​លើ​វេទិកា។ ទោះ​អ្នក​រាំ​មាន​គ្នា​១០​គូ​ក៏​ដោយ ក៏​អ្នក​រាំ​ម្នាក់​ៗ​បាន​ផ្តោត​ចិត្ត ទៅ​លើ​ដៃ​គូ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ បាន​សេចក្តី​ថា អ្នក​ដែល​មាន​ប្តី ឬ​ប្រពន្ធ អាច​អរ​សប្បាយ នៅ​ក្នុង​ការ​ប្តូរ​ផ្តាច់​ដ៏​ជ្រាល​ជ្រៅ និង​មិន​អាច​បំបែក​បាន ចំពោះ​ប្តី​ប្រពន្ធ​របស់​ខ្លួន(ខ.១៨)។

អ្នក​ដទៃ​កំពុង​តែ​សង្កេត​មើល​ទំនាក់​ទំនង​ស្នេហា​របស់​ប្តី​និង​ប្រពន្ធ។ គឺ​មិន​ខុស​ពី​អ្នក​រាំរបាំ​នោះ ដែល​ដឹង​ថា អ្នក​ដទៃកំពុង​តែ​មើល​មក​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​រីក​រាយ ក្នុង​ការ​រាំ​ជា​មួយ​ដៃ​គូ​របស់​ខ្លួន។ ខ.២១ បាន​ចែង​ថា “​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់​ នៅ​ចំពោះ​ព្រះនេត្រ​ព្រះយេហូវ៉ា ទ្រង់​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ”(ខ.២១)។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ការពារ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ហេតុ​នេះ​ហើយ​ទ្រង់​តែង​តែ​ទត​មើល​ប្តីប្រពន្ធ​រាល់​គូ។ សូម​ឲ្យ​ប្តី​ប្រពន្ធ​ម្នាក់​ៗ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​គាប់​ព្រះ​ទ័យ តាម​រយៈ​ភាព​ស្មោះ​ត្រង់ ដែល​ពួក​គេ​បាន​បង្ហាញចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ជីវិត​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ តាម​ចង្វាក់ គឺ​មិន​ខុស​ពី​របាំ​យ៉ារ៉ាបេ​ឡើយ។​ ពេល​ដែល​យើង​ដើរ​តាម​ចង្វាក់ ដែល​ព្រះ​អាទិករ​យើង​បាន​ដាក់​ឲ្យ ដោយ​បន្ត​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ យើង​នឹង​រក​ឃើញ​ព្រះ​ពរ និង​ក្តី​អំណរ ទោះយើង​មាន​ប្តី​ប្រពន្ធ ឬ​នៅ​លីវ​ក្តី។—KEILA OCHOA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles