ពេលដែលសិស្សមហាវិទ្យាល័យមួយថ្នាក់ បានចេញកម្មសិក្សាអំពីវប្បធម៌ ក្នុងចំណោមសិស្សឆ្មើមទាំងឡាយ នាងជា សិស្សឆ្មើមម្នាក់ ដែលគ្រូបង្រៀនរបស់គាត់មើលស្ទើរតែមិនស្គាល់។ កាលនៅរៀនក្នុងថ្នាក់ នាងបានពាក់ស្បែងជើង ដែលមានកែងជិតមួយទឹកកន្លះ ហើយបានលាក់កែងដ៏វែងនោះ នៅក្នុងជើងខោរបស់នាង។ ប៉ុន្តែ ពេលនាងពាក់ស្បែកជើងកវែង នាងមានកម្ពស់មិនដល់១ម៉ែត្រកន្លះផង។ នាងក៏បានអស់សំណើចថា “ខ្ញុំចង់មានកម្ពស់ខ្ពស់ ពេលខ្ញុំពាក់ស្បែកជើងកែវខ្ពស់។ តែកម្ពស់ពិតរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំពាក់ស្បែកជើងកវែង”។
រូបសម្បត្តិរបស់យើងមិនបានកំណត់ អំពីធាតុពិតរបស់យើងនោះទេ។ តាមពិត ចិត្តរបស់យើងគឺជាកត្តាកំណត់ថា យើងជានរណា? ព្រះយេស៊ូវបានប្រើព្រះបន្ទូលធ្ងន់ៗ ទៅកាន់មនុស្សដែលពូកែធ្វើខ្លួនឲ្យល្អតែសម្បកក្រៅ ដែលមានដូចជា “ពួកផារិស៊ី និងពួកគ្រូក្រឹត្យវិន័យជាដើម”។ ពួកគេសួរព្រះយេស៊ូវថា ហេតុអ្វីបានជាសិស្សរបស់ទ្រង់មិនលាងដៃ មុនពេលបរិភោគអាហារ តាមប្រពៃណីយ៍សាសនារបស់សាសន៍យូដា(ម៉ាថាយ ១៥:១-២)។ ព្រះយេស៊ូវក៏បានសួរពួកគេវិញថា “ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ?”(ខ.៣)។ បន្ទាប់មក ទ្រង់ក៏បានគូសបញ្ជាក់ថា ពួកគេបានបង្កើតឲ្យមានចំណុចប្រហោងក្នុងក្រឹត្យវិន័យ ដើម្បីឲ្យខ្លួនអាចទទួលផលចំណេញជាមាសប្រាក់ ជាជាងមើលថែឪពុកម្តាយរបស់ខ្លួន(ខ.៤-៦) ជាហេតុធ្វើឲ្យពួកគេធ្វើខុសនឹងឪពុកម្តាយ និងក្រឹត្យវិន័យទី៥(និក្ខមនំ ២០:១២)។
បើយើងងប់ងល់តែនឹងរូបសម្បត្តិ ហើយខំស្វែងរកចន្លោះប្រហោងក្នុងក្រឹត្យវិន័យរបស់ព្រះ នោះមានន័យថា យើងកំពុងតែបំពានមកលើក្រឹត្យវិន័យរបស់ទ្រង់ហើយ។ ព្រះយេស៊ូវមានបន្ទូលថា “ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ”(ម៉ាថាយ ១៥:១៩)។ មានតែព្រះជាម្ចាស់ទេ ដែលអាចប្រទាននូវចិត្តដែលជ្រះស្អាត តាមរយៈសេចក្តីសុចរិត នៃព្រះរាជបុត្រាទ្រង់ គឺព្រះអម្ចាស់យេស៊ូវ។—TIM GUSTAFSON