វែកផ្ទៃមេឃ

នៅ​ក្នុង​ការ​សន្ទនា កាល​ពី​ពេល​ថ្មី​ៗ​នេះ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ចែក​ចាយ​ដល់​ខ្ញុំ​ថា នាង​បាន​បោះ​បង់​ចោល​សេចក្តី​ជំនឿ​របស់​នាង​ហើយ។ ពេល​នោះ​ខ្ញុំ​ក៏​បាន​ឮ​នាង​និយាយ​ពាក្យ​រអ៊ូរ​ទាំ ដែល​ខ្ញុំ​ធ្លាប់​ឮ​កាល​ពី​មុន​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​គាត់​អាច​ជឿព្រះ​ដែល​ហាក់​ដូច​ជា​មិន​ដែល​ធ្វើ​អ្វី​សោះ​? សំណួរ​ដែល​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​នេះ បាន​លេច​ឡើង ក្នុង​គំនិត​យើង​ម្នាក់​ៗ ពី​ពេល​មួយ ទៅ​ពេល​មួយ​ទៀត  ពេល​យើង​អាន​ចំ​ពត៌​មាន​ដែល​និយាយ​អំពី​អំពើ​ហឹង្សា និង​នៅ​ពេល​ដែល​យើង​កំពុង​តែ​មាន​ចិត្ត​ខ្ទេច​ខ្ទំា​ជា​ដើម។ ការ​បាក់​ទឹក​ចិត្ត​របស់​មិត្ត​ភក្តិ​ម្នាក់​នេះ គឺ​បាន​បង្ហាញ​ថា នាង​កំពុង​តែ​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ជួយ​រំដោះ​នាង ឲ្យ​រួច​ពី​បញ្ហា​អ្វី​មួយ ដែល​នេះ​ជា​ការ​ស្រេក​ឃ្លាន ដែល​យើង​ម្នាក់​ៗ​អាច​មាន ជា​រឿយ​ៗ​។

ពួក​អ៊ីស្រា​អែល​ស្គាល់​ទីតាំង​ភូមិ​សាស្រ្ត​របស់​ទឹក​ដី​ខ្លួន​យ៉ាង​ច្បាស់។ តែ​ពួក​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​ពួកអ៊ីស្រាអែល​មិន​អាច​ទប់​ទល់​រួច ដោយ​វាយ​ផ្តួល​ពួក​គេ​នឹង​កណ្តាប់​ដៃ​ដែក ហើយ​ដុត​បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ឲ្យ​ក្លាយ​ជា​សំណល់​បាក់​បែក។ ពេល​នោះ ពួក​បណ្តា​ជន​មាន​ការ​សង្ស័យ​ដ៏​ងងឹត ចំពោះ​ព្រះ​ជា​ម្ចាស់ បាន​ជា​ហោរា​អេសាយ​ថ្លែង​ទៅ​កាន់​ពួក​គេ​ថា តើ​ព្រះ​ដែល​គួរ​តែ​ជួយ​សង្រ្គោះ​យើង​នោះ ទ្រង់​នៅ​ឯណា? (អេសាយ ៦៣:១១-១៥)។ ប៉ុន្តែ ស្ថិត​ក្នុង​ពេល​បែប​នោះ លោក​អេសាយ​ក៏​បាន​អធិស្ឋាន​ដោយ​ចិត្ត​ក្លាហាន​ថា “ឱ​បើសិន​ជា​ទ្រង់​នឹង​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​ទៅ​អេះ ដើម្បី​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន បាន​ញាប់ញ័រ​នៅ​ចំពោះ​ទ្រង់”(៦៤:១)។ ការ​ឈឺ​ចាប់ និង​ទុក្ខ​ព្រួយ​របស់​លោក​អេសាយ មិន​បាន​ទាញ​គាត់​ចេញ​ពី​ព្រះ​ជាម្ចាស់​ឡើយ តែ​បាន​នាំ​ឲ្យ​គាត់​ព្យាយាម​ចូល​ទៅ​ជិត​ព្រះ​អង្គ​កាន់​តែ​ខ្លាំង។

ការ​សង្ស័យ និង​ទុក្ខ​ព្រួយ​របស់​យើង ផ្តល់​ឲ្យ​យើង​នូវ​អំណោយ​ដ៏​ចម្លែក​មួយ ដោយ​វា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា យើងបាន​វង្វេង​ចេញ​ឆ្ងាយ​ប៉ុណ្ណា​ហើយ និង​ដឹង​ថា យើង​ត្រូវ​ការ​ព្រះ​ជា​ម្ចាស់​ខ្លាំង​ប៉ុណ្ណា។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដែល​យើង​មិន​នឹក​ស្មាន​ដល់។ នៅ​ក្នុង​ព្រះ​យេស៊ូវ ព្រះ​ជា​ម្ចាស់​ពិត​ជា​បាន​វែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក​រក​យើង។ ព្រះ​គ្រីស្ទ​បាន​លះ​បង់​ព្រះ​ជន្ម​ទ្រង់ ដោយ​ឲ្យ​គេ​វាយ​ដុំ និង​ចាក់​ទំលុះ​ព្រះ​កាយ​ទ្រង់​រហូត​អស់​ព្រះ​ជន្ម ដើម្បី​សង្រ្គោះ​យើង​ឲ្យ​រួច​ពី​បាប ដែល​នេះ​ជា​សេចក្តី​ស្រឡាញ់​ដ៏​លើស​លប់ ដែល​ទ្រង់​បាន​បង្ហាញ​យើង។ នៅ​ក្នុង​ព្រះ​យេស៊ូវ ព្រះ​ជា​ម្ចាស់​គង់​នៅ​ជិត​បង្កើយ។—WINN COLLIER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles