ការសួររកទិសដៅ
ប៉ារបស់ខ្ញុំមានអំណោយទានមួយ គឺគាត់តែងតែស្គាល់ទិស ។ បើសិនជាខ្ញុំមានសមត្ថភាពដូចនេះដែរ នោះមិនដឹងជាល្អយ៉ាងណាទេ។ សុភាវគតិរបស់គាត់ បានឲ្យគាត់ដឹងថា ទិសខាងជើង ត្បូង លិច និងកើតនៅខាងណា។ គាត់ហាក់ដូចជាមានសមត្ថភាពនេះពីកំណើត។ ហើយគាត់តែងតែប្រាប់ទិស មិនដែលខុសឡើយ គឺលើកលែងតែនៅពេលយប់មួយ។ នៅពេលយប់នោះ ប៉ាខ្ញុំបានវង្វេងផ្លូវ។ គាត់និងម្តាយខ្ញុំ បានទៅចូលរួមកម្មវិធីមួយ ក្នុងក្រុងដែលគាត់មិនដែលធ្លាប់ទៅពីមុនមក ហើយក៏បានចាកចេញមកផ្ទះវិញ នៅពេលយប់ងងឹត។ គាត់ជឿជាក់ថា គាត់ស្គាល់ផ្លូវត្រឡប់មកផ្លូវធំវិញ ប៉ុន្តែ គាត់បានវង្វេងផ្លូវហើយ។ គាត់បានបើកឡានត្រឡប់ថយក្រោយវិញ។ បន្ទាប់មក គាត់ក៏បានច្រឡំផ្លូវ ហើយក៏មានអារម្មណ៍តប់ប្រមល់។ ម្តាយខ្ញុំក៏បានលើកទឹកចិត្តគាត់ថា ការស្វែងរកផ្លូវ គឺជាការពិបាក ប៉ុន្តែ គាត់គួរតែប្រើទូរស័ព្ទរបស់គាត់ ដើម្បីរកមើលទិស ដែលត្រូវធ្វើដំណើរ។ ក្រោយមក ខ្ញុំក៏បានដឹងថា លោកឪពុករបស់ខ្ញុំដែលមានអាយុ៧៦ឆ្នាំ បានសុំឲ្យគេជួយប្រាប់ទិស សម្រាប់ការធ្វើដំណើរជាលើកទីមួយ ក្នុងជីវិតគាត់ គឺគាត់បានសុំឲ្យទូរស័ព្ទរបស់គាត់ជួយប្រាប់ទិសធ្វើដំណើរ។ ស្តេចដាវីឌ គឺជាអ្នកនិពន្ធទំនុកដំកើង ដែលមានបទពិសោធន៍ដ៏ច្រើនសម្បូរបែប ក្នុងជីវិត។ ប៉ុន្តែ បទទំនុកដំកើងរបស់គាត់បានបង្ហាញឲ្យយើងដឹងថា នៅពេលខ្លះ ស្តេចដាវីឌបានមានអារម្មណ៍ថា វង្វេង ទាំងខាងវិញ្ញាណ និងផ្លូវអារម្មណ៍។…
Read article