រឿងធំជាង ក្នុងព្រះគម្ពីរប៊ីប

គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត។ ២ធីម៉ូថេ ៣:១៦

ពេល​ដែល​លោក​ខូលីន(Colin) បើក​ប្រអប់​ដាក់​បំណែក​កញ្ចក់​ពណ៌ ដែល​គាត់​បាន​ទិញ គាត់​មិន​បាន​ឃើញ​បំណែក​កញ្ចក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ឃើញ​ផ្ទាំង​កញ្ចក់​បង្អួច​ទាំង​ផ្ទាំង​ៗ។  គាត់​ក៏​បាន​ស្រាវ​ជ្រាវ​រក​ប្រភព​ដើម​នៃ​កញ្ចក់​បង្អួច​នោះ ហើយ​ក៏​បាន​ដឹង​ថា គេ​បាន​ដោះ​កញ្ចក់​បង្អួច​ទាំង​នោះ​ចេញ​ពី​ព្រះ​វិហារ ដើម្បី​ការពារ​ពួក​វា ឲ្យ​រួច​ផុត​ពី​ការ​ទំលាក់​គ្រាប់​បែក ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។​ លោក​ខូលីន មាន​ការ​ស្ងើច​សរសើរ ចំពោះ​ទឹក​ដៃ​របស់​សិល្បករ និង​របៀប​ដែល​គេ​តម្រៀប​បំណែក​កញ្ចក់​ពណ៌​ទំាង​នោះ ចេញ​ជា​រូបភាព​ដ៏​ស្រស់​ស្អាត។​

និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ មាន​ពេល​ខ្លះ ខ្ញុំ​បាន​បើក​មើល​បទ​គម្ពីរ​មួយ​ចំនួន ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​មាន​ដូច​ជា ជំពូក ដែល​រៀប​រាប់​ពង្សាវតារ​មួយ​ចំនួន ហើយ​ភ្លាម​ៗ​នោះ ខ្ញុំ​មិន​ឃើញ​ថា ការ​ពិពណ៌នា​នោះ​មាន​ភាព​ស៊ី​សង្វាក់​នឹង​រូបភាព​ធំ​ជាង នៃ​ព្រះ​គម្ពីរ​ទាំង​មូល​នោះ​ឡើយ។  ឧទាហរណ៍ បទ​គម្ពីរ​លោកុប្បត្តិ​ជំពូក​១១ ជា​ជំពូក ដែល​រៀប​រាប់​ឈ្មោះ​ គ្រួសារ​ដែល​យើង​មិន​សូវ​ឮ​និយាយ ដែល​មាន​ដូច​ជា សិម   សេឡា ណាឃរ និង​ថេរ៉ា​ជា​ដើម(ខ.១០-៣២)។

ខ្ញុំ​ច្រើន​តែ​ចង់​គិត​ថា ផ្នែក​ទាំង​នេះ​មិន​សូវ​សំខាន់ ហើយ​មើល​រំលង រួច​ចូល​ទៅ​ផ្នែក​ដែល​និយាយ​អំពី​អ្វី ដែល​ខ្ញុំ​ចូល​ចិត្ត​អាន និង​មាន​ភាព​ស៊ី​សង្វាក់​ជាង ជា​មួយ​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​ការ​ពិពណ៌នា​ក្នុង​ព្រះ​គម្ពីរ​ប៊ីប។​

ដោយ​សារ “គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្តាល​ឲ្យ​តែង​”(២ធីម៉ូថេ ៣:១៦) នោះ​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​អាច​ជួយ​យើង ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ល្អ​ជាង​មុន អំពី​របៀប​ដែល​ផ្នែក​តូច​ៗ​នីមួយ​ៗ​អាច​តម្រៀប​ចូល​គ្នា​បាន​ល្អ ក្លាយ​ជា​រូប​ភាព​ធំ​ទាំង​មូល ដោយ​បើក​ភ្នែក​យើង​ឲ្យ​ឃើញ​របៀប​ដែល​លោក​សេឡា ជាប់​ខ្សែ​ស្រឡាញ់​លោក​អ័ប្រាហំា(លោកុប្បត្តិ ១១:១២-២៦) ដែល​ជា​បុព្វបុរស​របស់​ស្តេច​ដាវីឌ ហើយ​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គាត់​ជា​បុព្វ​បុរស​របស់​ព្រះ​យេស៊ូវ(ម៉ាថាយ ១២:៦,១៦)។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល នឹង​តម្លៃ​នៃ​រូប​ភាព​ធំ​ទំាង​មូល ដែល​ក្នុង​នោះ​មាន​ផ្នែក​តូច​ៗ ដែល​បើក​បង្ហាញ​រឿង​នៃ​បេសកកម្ម​របស់​ព្រះ ពេញ​ព្រះ​គម្ពីរ​ប៊ីប។​—Kirsten Holmberg

តើ​ពេល​ណា អ្នក​បាន​អាន​បទ​គម្ពីរ ដោយ​ចាត់​ទុក​ជា​ផ្នែក​តូច​មួយ​នៃ​រឿង​ដែល​ធំ​ជាង? តើ​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​បង្ហាញ​ដូច​ម្តេច​ខ្លះ ឲ្យ​អ្នក​ឃើញ​រូប​ភាព​ដ៏​ស្រស់​ស្អាត ដែល​ផ្គុំ​ចូល​គ្នា​បង្កើត​ជា​រូប​ភាព​ធំ​ជាង ក្នុង​ព្រះ​គម្ពីរ​ប៊ីប?

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ធ្វើ​ជា​វិចិត្រករ​ធំ​ប្រសើរ​ជាង​គេ នៃ​ព្រះ​គម្ពីរ​ប៊ីប និង​ប្រវត្តិ​សាស្រ្ត​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ​ប៊ីប។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​បាន​ឃើញ​ព្រះ​អង្គ និង​ព្រះ​រាជ​កិច្ច​ព្រះ​អង្គ កាន់​តែ​ច្បាស់។​

To grow deeper in your understanding of the Bible, visit ChristianUniversity.org/SF106.

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles