មិនអាចកាច់បំបាក់បាន ក្នុងព្រះយេស៊ូវ

យន្ត​ហោះ​យោធា​របស់​លោក​ល្វីស ហ្សេមភ័រីនី(Louis Zamperini) បាន​ធ្លាក់​ក្នុង​សមុទ្រ ក្នុង​អំឡុង​សម័យ​សង្រ្គាម បណ្តាល​ឲ្យ​មនុស្ស​៨​នាក់ ក្នុង​ចំណោម​១១​នាក់​បាន​បាត់​បង់​ជីវិត​ក្នុង​យន្ត​ហោះ​នោះ។ លោក“ល្វី” និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​ឡើង​ជិះ​ទូក​សុវត្ថិ​ភាព។ ពួក​គេ​បាន​រសាត់​អណ្តែត​នៅ​លើ​សមុទ្រ​អស់​រយៈ​ពេល​២​ខែ ដោយ​ខំ​ការពារ​ខ្លួន​ឲ្យ​រួច​ពី​ត្រី​ឆ្លាម ឆ្លង​កាត់​ខ្យល់​ព្យុះ គេច​គ្រាប់​កាំភ្លើង ដែល​សត្រូវ​បាន​បាញ់​​ពី​យន្ត​ហោះ ហើយ​ចាប់​ត្រី និង​សត្វ​ស្លាប់​បរិភោគ​ទាំង​ឆៅ។ ទី​បំផុត​ពួក​គេ​ក៏​បាន​រសាត់​អណ្តែត​ទៅ​ដល់​កោះ​មួយ ហើយ​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​បាន​ភ្លាម​ៗ។ អស់​រយៈ​ពេល​២​ឆ្នាំ លោក​ល្វី​ត្រូវ​គេ​វាយ​ដុំ ធ្វើ​ទារុណ​កម្ម និង​ធ្វើ​ការ​ដោយ​គ្មាន​ក្តី​មេត្តា ក្នុង​នាម​ជា​អ្នក​ទោស​សង្រ្គាម។ រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់​របស់​គាត់ ក៏​ត្រូវ​បាន​គេ​លើក​មក​ពិពណ៌នា នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា មិន​អាច​កាច់​បំបាក់​បាន

លោក​យេរេមា ស្ថិត​ក្នុង​ចំណោម​តួ​អង្គ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប ដែល​គេ​មិន​អាច​កាច់​បំបាក់​បាន។ គាត់​បាន​ស៊ូទ្រាំ ពេល​ដែល​សត្រូវ​រៀប​គម្រោង​ធ្វើ​ទុក្ខ ​(យេរេមា ១១:១៨) គេ​បាន​វាយ​ដំ​គាត់ ហើយ​យក​ទៅ​ដាក់​គុក​ក្នុង​កំផែង(២០:២) រួច​យក​គាត់​ដាក់​គុក​ងងឹត​(៣៧:១៥-១៦) ហើយ​យក​ខ្សែ​ពួរ​មក​ចង​សម្រូត​គាត់​ចុះ​ទៅ​ក្នុង​គុក​ងងឹត ដែល​មាន​សុទ្ធ​តែ​ភក់(៣៨:៦)។ គាត់​បាន​រួច​ជីវិត គឺ​ដោយ​សារ​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​គាត់ ហើយ​រំដោះ​គាត់​(១:៨)។ ព្រះ​អង្គ​ក៏​បាន​សន្យា​ស្រដៀង​នេះ មក​កាន់​យើង​ផង​ដែរ​ថា ព្រះ​អង្គ​នឹង​មិន​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ចោល​ឡើយ​(ហេព្រើរ ១៣:៥)។ ព្រះ​ទ្រង់​មិន​បាន​សន្យា​ថា យើង​នឹង​មិន​ឲ្យ​ជួប​បញ្ហា​នោះ​ទេ តែ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​បី​យើងឆ្លង​កាត់ បញ្ហា​ទាំង​ឡាយ។​

លោក​ល្វី​បាន​ទទួល​ស្គាល់​ការ​ការពារ​របស់​ព្រះ ហើយ​បន្ទាប់​ពី​សង្រ្គាម​ចប់ គាត់​ក៏​បាន​ថ្វាយ​ជីវិត​គាត់​ដល់​ព្រះ​យេស៊ូវ។ គាត់​បាន​អត់​ទោស​ឲ្យ​សត្រូវ​ដែល​បាន​ឃុំ​ឃាំង​គាត់ ហើយ​ក៏​បាន​នាំ​អ្នក​ខ្លះ ឲ្យ​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ លោក​ល្វី​បានដឹង​ថា យើង​មិន​អាច​ជៀស​វាង​បញ្ហា​ទាំង​អស់​បាន​ទេ តែ​យើង​មិន​ចាំ​បាច់​ត្រូវ​ប្រឈម​មុខ​ដាក់​បញ្ហា តែ​ម្នាក់​ឯង​ឡើយ។ ពេល​ណា​យើង​ប្រឈម​មុខ​ដាក់​បញ្ហា ជា​មួយ​ព្រះ​យេស៊ូវ នោះ​យើង​ក្លាយ​ជា​មនុស្ស​ដែល​គេ​មិន​អាច​កាច់​បំបាក់​បាន។—Mike Wittmer

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles