October 2021

You are here:
ឈ្មោះរបស់អ្នកសំខាន់ទេ?

មាន​មតិ​មួយ​បាន​ពោល​ថា យើង​ឆ្លង​កាត់​ដំណើរ​ជីវិត​របស់​យើង ដោយ​ប្រើ​ឈ្មោះ​បី គឺ​ឈ្មោះ​ដែល​ឪពុក​ម្តាយ​ដាក់​ឲ្យ​យើង ឈ្មោះ​ដែល​អ្នក​ដទៃ​ដាក់​ឲ្យ​យើង​(គឺ​កេរ្តិ៍​ឈ្មោះ​របស់​យើង) និង​ឈ្មោះ​ដែល​យើង​ដាក់​ឲ្យ​ខ្លួន​ឯង​(ចរិយា​សម្បត្តិ​របស់​យើង)។ ឈ្មោះ​ដែល​អ្នក​ដទៃ​បាន​ដាក់​ឲ្យ​យើង សំខាន់ ព្រោះ “នាម​ឈ្មោះ​ល្អ នោះ​គួរ​រើស​យក ជា​ជាង​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ហើយ​ចិត្ត​ដែល​ប្រកប​ដោយ​គុណ​នោះ​វិសេស​ជាង​ប្រាក់​នឹង​មាស​ផង”(សុភាសិត ២២:១)។ កេរ្តិ៍​ឈ្មោះ​របស់​យើង​សំខាន់ តែ​ចរិយា​សម្បត្តិ​របស់​យើង​សំខាន់​ជាង។ មាន​ឈ្មោះ​មួយ​ទៀត ដែល​កាន់​តែ​សំខាន់​ជាង​នេះ​ទៀត។ ព្រះ​យេស៊ូវ​បាន​ប្រាប់​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​ពើកាម៉ុស​ថា ទោះ​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ​បាន​ខូច ព្រះ​អង្គ​បាន​ត្រៀម​ទុក​ឈ្មោះ​ថ្មី​មួយ នៅ​នគរ​ស្ថាន​សួគ៌ សម្រាប់​អ្នក​ដែល​តយុទ្ធ និង​ឈ្នះ​ការ​ល្បួង។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​បរិភោគ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង ហើយ​និង​ឲ្យ​គ្រួស​ស​១​ដល់​អ្នក​នោះ នៅ​គ្រួស​នោះ​មាន​ឆ្លាក់​ជា​ឈ្មោះ​ថ្មី ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ ស្គាល់​បាន​តែ​អ្នក​ដែល​ទទួល​ប៉ុណ្ណោះ”(វិវរណៈ ២:១៧)។ យើង​មិន​ដឹង​ថា ហេតុ​អ្វី​ព្រះ​យេស៊ូវ​បាន​សន្យា​ប្រទាន​គ្រួស​នោះ​ដល់​ពួក​គេ​ទេ។ តើ​នោះ​ជា​រង្វាន់​សម្រាប់​ការ​ឈ្នះ​សេចក្តី​ល្បួង​ ឬ​ជា​ប័ណ្ណ​អនុញ្ញាត សម្រាប់​ចូល​រួម​ពិធី​ជប់​លៀង​របស់​ព្រះ​មែស៊ី​? គ្រួស​នោះ​ប្រហែល​ស្រដៀង​គ្រួស​ ដែល​អ្នក​កាត់​ក្តី​ធ្លាប់​ប្រើ​នៅ​សម័យ​ដើម ដើម្បី​បោះ​ឆ្នោត ឲ្យ​ជន​ជាប់​ចោទ​ណា​ម្នាក់​រួច​ទោស​។ យើង​គ្រាន់​តែ​មិន​ដឹង​ថា គ្រួស​នោះ​ជា​អ្វី។ តែ​ទោះ​គ្រួស​នោះ​ជា​អ្វី​ក៏​ដោយ ព្រះ​ទ្រង់​បាន​សន្យា​ថា ឈ្មោះ​ថ្មី​របស់​យើង នឹង​លប់​ភាព​អាម៉ាស់​របស់​យើង​(មើល​អេសាយ ៦២:១-៥)។ កេរ្តិ៍​ឈ្មោះ​យើង​អាច​ខូច ហើយ​ចរិយា​សម្បត្តិ​របស់​យើង ក៏​ហាក់​ដូច​ជា​មិន​អាច​ជួស​ជុល​បាន។ ប៉ុន្តែ ឈ្មោះ​ទាំង​ពីរ​ប្រភេទ​នេះ មិន​អាច​កំណត់​ថា…

Read article