ការរស់នៅជាតំណាងព្រះយេស៊ូវ

ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ -កូល៉ុស ៣:១៧

“កូន​ប្រុស ពុក​មិន​មាន​របស់​ទ្រព្យ​អ្វី​ច្រើន ទុក​ឲ្យ​កូន​ទេ។ តែ​ពុក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ សម្រាប់​កូន ដូច​នេះ កុំ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ពុក”។ នេះ​ជា​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា ដែល​លោក​ចននី បេធីស(Johnnie Bettis) និយាយ​ទៅ​កាន់​កូន​ប្រុស​គាត់ ឈ្មោះ យេរ៉ូម មុន​ពេល​យេរ៉ូម​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ យេរ៉ូម​បាន​ដក​ស្រង់​ពាក្យ​សម្តី​នេះ នៅ​ក្នុង​ការ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់​ដាក់​តាំង​នៅ​ក្នុង​សាល​កិត្តិយស នៃ​កីឡា​បាល់​ទាត់​អាមេរិក។ ពាក្យ​លើក​ទឹក​ចិត្ត​ទាំង​នេះ ដែល​យេរ៉ូម​បាន​ដាក់​ជាប់​តាម​ខ្លួន ពេញ​មួយ​ជីវិត មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង គាត់​បាន​និយាយ​ផ្តាំ​ផ្ញើ​កូន​ប្រុស​របស់​គាត់ ដោយ​ប្រើ​ពាក្យ​ស្រដៀង​នេះ​ផង​ដែរ​ថា “កូន​ប្រុស ពុក​គ្មាន​អ្វី​ច្រើន ដែល​អាច​ផ្តល់​ឲ្យ​កូន ដែល​សំខាន់​ជាង​កេរ្តិ៍​ឈ្លោះ​ល្អ​នោះ​ទេ”។​

កេរ្តិ៍​ឈ្មោះ​ល្អ ក៏​សំខាន់​សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវផងដែរ។​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​កូល៉ុស ៣:១២-១៧ បាន​រំឭក​យើង អំពី​ព្រះ​មួយ​អង្គ ដែល​យើង​កំពុង​តែ​រស់​នៅ ជា​តំណាង​ឲ្យ​ទ្រង់​(ខ.១៧)។ ចារិក​លក្ខណៈ​របស់​យើង គឺ​ប្រៀប​ដូច​ជា​សំលៀក​បំពាក់ ដែល​យើង​ស្លៀក​ពាក់ ហើយ​បទ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ឲ្យ  “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​ព្រះគ្រីស្ទ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ ចូរ​បន្ថែម​ទាំង​សេចក្តី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍(ខ.១២-១៤)។ ទាំង​នេះ គឺ​ជា​សំលៀក​បំពាក់​ដែល​យើង​ត្រូវ​ពាក់ មិន​មែន​សម្រាប់​តែ​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ​ឡើយ។ យើង​ត្រូវ​ប្រដាប់​កាយ ដោយ​សេចក្តី​ទាំង​នេះ នៅ​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង ដើម្បី​នាំ​គេ​ឲ្យ​ស្គាល់​ព្រះ​អង្គ។ ពេល​ណា​ជីវិត​យើង មាន​លក្ខណៈ​សម្បត្តិ​ទាំង​នេះ នោះ​មាន​ន័យ​ថា យើង​កំពុង​តែ​មាន​ព្រះ​នាម​ព្រះ​អង្គ ជាប់​ខ្លួន​យើង។​

ចូរ​យើង​ធ្វើ​ជា​តំណាង​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន​យ៉ាង​ខ្ជាប់​ខ្ជួន ​និង​ដោយ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ពេល​ដែល​ព្រះ​អង្គ​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ។​—Arthur Jackson

ខណៈ​ពេល​ដែល​អ្នក​វាយ​តម្លៃ​ទូ​ខោអាវ​របស់​អ្នក តើ​អ្នក​បាន​ដណ្តប់​កាយ​ដោយ​ចរិយា​សម្បត្តិ​មក​ពី​ព្រះ​យេស៊ូវ​ យ៉ាង​ណាខ្លះ? តើ​អ្នក​អាច​ស្វែង​រក​ប្រាជ្ញា អំណាច​ចេស្តា និង​ការ​ដឹក​នាំ​មក​ពី​ព្រះ​អង្គ​យ៉ាង​ណា​ខ្លះ ដើម្បី​នាំ​ឲ្យ​គេ​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់?

ឱ​ព្រះ​វរបិតា​ សូម​ព្រះ​អង្គ​អត់​ទោស​បាប ឲ្យ​ទូល​បង្គំ ដែល​ធ្វើ​ជា​តំណាង​ព្រះ​យេស៊ូវ​មិន​បាន​ល្អ។ សូម​ព្រះ​អង្គ​ប្រទាន​កម្លាំង និង​សេចក្តី​ក្លាហាន ដើម្បី​ឲ្យ​ទូល​បង្គំ​ប្រដាប់​កាយ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អង្គ និង​ដើម្បី​ព្រះ​នាម​ព្រះ​គ្រីស្ទ។

To learn more about the importance of living a life that honors Christ, visit ChristianUniversity.org/Hypocrisy.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៤០-៤២ និង ហេព្រើរ ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles