November 13, 2021

You are here:
គ្មានអ្វីអាចពង្រាត់យើង

តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀត​បៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី? រ៉ូម ៨:៣៥ ពេល​ឪពុក​របស់​ព្រីស(Pris) ជា​គ្រូ​គង្វាល បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះ ឲ្យ​ចាប់​ផ្តើម​ការងារ​បេសកកម្ម នៅ​លើ​កោះ​តូច​មួយ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ក្រុម​គ្រួសារ​របស់​ព្រីស ក៏​បាន​ទៅ​រស់​នៅ ក្នុង​ខ្ទម​ចាស់​មួយ ដែល​កាល​ពី​មុន ជា​ក្រោល​សត្វ។ ព្រីស​បាន​នឹក​ចាំ​ពេល​ដែល​ក្រុម​គ្រួសារ​គាត់​អប​អរ​ថ្ងៃ​ណូអែល ដោយ​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ច្រៀង​សរសើរ​ព្រះ ខណៈ​ពេល​ទឹក​ភ្លៀង​បាន​លិច​តាម​ដំបូល​ស្បូវ​។ ប៉ុន្តែ ឪពុក​នាង​បាន​រំឭក​នាង​ថា “ព្រីស យើង​ក្រ តែ​មិន​មែន​មាន​ន័យ​ថា ព្រះ​ទ្រង់​មិន​ស្រឡាញ់​យើង​នោះ​ទេ”។ អ្នក​ខ្លះ​គិត​ថា ជីវិត​ដែល​ព្រះ​ប្រទាន​ពរ ជា​ជីវិត​ដែល​មាន​ពេញ​ដោយ​ភាព​សម្បូរ​សប្បាយ សុខ​ភាព​ល្អ និង​មាន​អាយុ​វែង។ ហេតុ​នេះ​ហើយ ពេល​មាន​ទុក្ខ​លំបាក ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​ពួក​គេ​ឬ​ទេ។ តែ​ក្នុង​បទ​គម្ពីរ​រ៉ូម ៨:៣១-៣៩ សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា​ គ្មាន​អ្វី​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ ដែល​រាប់​បញ្ចូល​បញ្ហា ទុក្ខ​លំបាក ការ​បៀត​បៀន និង​ភាព​អត់​ឃ្លាន​ជា​ដើម​(ខ.៣៥)។ ជីវិត​ដែល​ពិត​ជា​មាន​ពរ មាន​មូល​ដ្ឋាន​គ្រឹះ​នៅ​ក្នុង​សេចក្តី​ពិត​ដែល​ថា ព្រះ​ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មក​យើង ដោយ​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ ឲ្យ​យាង​មក​សុគត…

Read article