December 12, 2021

You are here:
វីរបុរស ជនផ្តាច់ការ និងព្រះយេស៊ូវ

ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្តាប់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះយេស៊ូវគ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង។ ១កូរិនថូស ២:២ លោក​ប៊ីថូវិន(Beethoven) ​មាន​កំហឹង។ ពី​ដំបូង​គាត់​ចង់​ដាក់​ចំណង​ជើង​ឲ្យ​ទំនុក​បទ​ភ្លេង​ទី​៣​របស់​គាត់​ថា “បូណាប៉ាត”។ ក្នុង​សម័យ​ដែល​មាន​ភាព​ផ្តាច់​ការ​ខាង​សាសនា និង​នយោបាយ គាត់​បាន​មើល​ឃើញ​លោក​ណាប៉ូលេអុង បូណាប៉ាត(Napoleon Bonaparte) ជា​វីរបុរស​របស់​ប្រជាជន​បារាំង និង​ជា​ជើង​ឯក​ក្នុង​ការ​ស្វែង​រក​សេរីភាព​ឲ្យ​ប្រជាជន។ ប៉ុន្តែ ពេល​ដែល​មេទ័ព​បារាំង​ម្នាក់​នេះ បាន​តាំង​ខ្លួន​ជា​ព្រះ​ចៅ​អធិរាជ អ្នក​និពន្ធ​បទ​ភ្លេង​ដ៏​ល្បី​ល្បាញ​រូប​នេះ​ក៏​បាន​ផ្លាស់​ប្តូរ​គំនិត។ គាត់​បាន​ចាត់​ទុក​អតីត​វីរបុរស​របស់​គាត់ ជា​មនុស្ស​កំហូច និង​ជន​ផ្តាច់​ការ ហើយ​ក៏​បាន​លប់​ឈ្មោះ​បូណាប៉ាត ចេញ​ពី​ក្រដាស​បទ​ភ្លេង​របស់​គាត់ ទាល់​តែ​ដាច់​រលាត់ ក្លាយ​ជា​ប្រហោង​នៅ​លើ​ក្រដាស​នោះ។​ អ្នក​ជឿ​ព្រះ​យេស៊ូវ នៅ​សម័យ​ពួកជំនុំ​ដំបូង​ប្រាកដ​ជា​មាន​ការ​ខក​ចិត្ត ពេល​ដែល​ក្តី​សង្ឃឹម​ថា នឹង​មាន​ការ​ផ្លាស់​ប្តូរ​របប​នយោបាយ ក៏​បាន​រលាយ​អស់។ ពួក​គេ​សង្ឃឹម​ថា ព្រះអង្គ​នឹង​ជួយ​ពួក​គេ​ឲ្យ​រស់​នៅ ដោយ​គ្មាន​ការ​បង់​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​ឲ្យ​ស្តេច​សេសារ ដែល​ជា​ជន​ផ្តាច់​ការ និង​គ្មាន​វត្តមាន​កង​ទ័ព​រ៉ូម៉ាំង​នៅ​លើ​ទឹក​ដី​ពួក​គេ។ តែ​ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក ចក្រ​ភព​រ៉ូម៉ាំង​នៅ​តែ​បន្ត​គ្រប់​គ្រង​ពិភព​លោក។ អ្នក​នាំ​ព្រះ​រាជ​សារ​របស់​ព្រះ​យេស៊ូវ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច និង​ភាព​កម្សោយ។ ពួក​សិស្ស​របស់​ព្រះ​អង្គ នៅ​ខ្វះ​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ និង​ការ​ឈ្លោះ​ប្រកែក​គ្នា​(១កូរិនថូស ១:១១-១២ ៣:១-៣)។ ប៉ុន្តែ ការ​ផ្លាស់​ប្តូរ​ក៏​បាន​កើត​មាន។ សាវ័ក​ប៉ុល​មិន​បាន​ផ្តោត​ទៅ​លើ​ការ​អ្វី​ដែល​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ឡើយ។ សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ បាន​ចាប់​ផ្តើម បញ្ចប់ និង​មាន​ពេញ​ទៅ​ដោយ…

Read article