December 15, 2021

You are here:
ខ្ញុំជាដៃរបស់គាត់ គាត់ជាភ្នែករបស់ខ្ញុំ

ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ។ ១កូរិនថូស ១២:២១ លោក​ ជា ហៃសៀ(Jia Haixia) បាន​ពិការ​​ភ្នែក នៅឆ្នាំ២០០០។ មិត្ត​ភក្តិ​របស់​គាត់​បាន​បាត់​បង់​ដៃ​ទាំង​សង​ខាង កាល​ពី​ក្មេង។ ប៉ុន្តែ ពួក​គេ​បាន​រក​ឃើញ​វិធី​ជម្នះ​ភាព​ពិការ​របស់​ខ្លួន។ លោក ហៃសៀ​បាន​និយាយ​ថា “ខ្ញុំ​ជា​ដៃ​របស់​គាត់ ហើយ​គាត់​ជា​ភ្នែក​របស់​ខ្ញុំ”។ ពួក​គេ​ក៏​បាន​ធ្វើ​ការ​រួម​គ្នា ដោយ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ភូមិ​របស់​ពួក​គេ នៅ​ប្រទេស​ចិន។​ ចាប់​តាំង​ពី​ឆ្នាំ​២០០២ មិត្ត​សំឡាញ់​ទាំងពីរ​បាន​បំពេញ​បេសកកម្ម​មួយ ដើម្បី​កែប្រែ​វាល​រហោស្ថាន នៅ​ក្បែរ​តំបន់​ដែល​ពួកគេ​រស់​នៅ។ រៀង​រាល់​ថ្ងៃ លោក​វែនគី(Wenqi) បាន​អៀវ​លោក​ហៃសៀ ឆ្លង​ទន្លេ​ទៅ​កាន់​តំបន់​នោះ។ លោក​វេនគី​ក៏​បាន​ហុច​ប៉ែល​ឲ្យ​លោក​ហៃសៀ ដោយ​ប្រើ​ជើង​របស់​គាត់ មុន​ពេល​លោក​ហៃសៀ​ដាក់​ធុង​ទឹក​ជាប់​នឹង​ដង​រែក នៅ​ចន្លោះ​ថ្ពាល់​និង​ស្មា​របស់​លោក​វែនគី។ ហើយ​ដោយ​ម្នាក់​ជា​អ្នក​ជីក ហើយ​ម្នាក់​ទៀត​ស្រោច​ទឹក នោះ​អ្នក​ទាំង​ពីរ​ក៏​បាន​ដាំ​ដើម​ឈើ បាន​ជាង​១​ម៉ឺន​ដើម។ លោក​ហៃសៀ​និយាយ​ថា “ពេល​យើង​ធ្វើ​ការ​រួម​គ្នា យើង​មិន​មាន​អារម្មណ៍​ថា យើង​ពិការ​ទាល់​តែ​សោះ។ យើង​ជា​ក្រុម​ការងារ​មួយ”។​ សាវ័កប៉ុល​បាន​ប្រៀប​ប្រដូច​ពួក​ជំនុំ ទៅ​នឹង​រូបកាយ​មួយ ដែល​ផ្នែក​នៃ​រូបកាយ​នីមួយ​ៗ​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​រូប​កាយ​មាន​ដំណើរ​ការ។ បើ​សមាជិក​ពួកជំនុំ​ទាំង​អស់​សុទ្ធ​តែ​ជា​ភ្នែក នោះ​នឹង​គ្មាន​នរណា​ម្នាក់​បំពេញ​តួនាទី​ជា​ត្រចៀក​នោះ​ទេ។ បើ​ទំាង​អស់​គ្នា​សុទ្ធ​តែ​ជា​ត្រចៀក នោះ​នឹង​គ្មាន​នរណា​ធ្វើ​ជា​ច្រមុះ​សម្រាប់​ហិត​ក្លិន​ដែរ(១កូរិនថូស ១២:១៤-១៧)។ សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ”(ខ.២១)។…

Read article