January 17, 2022

You are here:
ហានឆ្លងកាត់ព្យុះ

ទាំង​រំពឹង​មើល​ដល់​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម … ក្រែង​លោ​អ្នក​រាល់​គ្នា​ត្រូវ​នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ។ ហេព្រើរ ១២:២-៣ ព្យុះ​រន្ទះ​បាន​វាយ​ប្រហារ​មក​លើ​ទីក្រុង​មេមភីស រដ្ឋ​ថេនេស៊ី នៅ​ពេល​ល្ងាច​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​១៩៦៨។ លោក​គ្រូម៉ាធីន លូស័រ ឃីង យេ អរ(Martin Luther King Jr) មាន​ការ​ហត់​នឿយ​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​អារម្មណ៍​ថា មិន​ស្រួល​ខ្លួន ដូច​នេះ​គាត់​មិន​មាន​ចិត្ត​ចង់​ទៅ​ឡើង​ចែក​ចាយ នៅ​សាល​ព្រះវិហារ ដូច​ដែល​បាន​គ្រោងទុក ទៅ​កាន់​កម្មករ​អនាម័យ ដែល​កំពុង​ធ្វើ​កូដកម្ម​នោះ​ទេ។ តែ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​មាន​គេ​ទូរស័ព្ទ​មក​គាត់​ទាំង​ប្រញាប់​ប្រញាល់ ដើម្បី​ប្រាប់​ថា មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំ​គ្នា ដោយ​មិន​ខ្លាច​ព្យុះ​រន្ទះ ដើម្បី​មក​ស្តាប់​គាត់​ចែក​ចាយ។ ដូច​នេះ គាត់​ក៏​បាន​ទៅ​សាល​ព្រះវិហារ ហើយ​បាន​ចែក​ចាយ​អស់​រយៈ​ពេល​៤០​នាទី ដែល​អ្នក​ខ្លះ​បាន​និយាយ​ថា នោះ​ជា​ការ​ថ្លែង​សន្ទរកថា​ដ៏​អស្ចារ្យ​បំផុត​របស់​គាត់ ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ហើយ”។ នៅ​ថ្ងៃ​បន្ទាប់ លោក​ឃីង ក៏​ត្រូវ​ឃាតករ​បាញ់​សម្លាប់ តែ​ពាក្យ​សម្តី​របស់​គាត់ នៅ​តែ​បន្ត​បណ្តាល​ចិត្ត​មនុស្ស​ដែល​គេ​កៀប​សង្កត់​ ឲ្យ​មាន​ក្តី​សង្ឃឹម ចំពោះ “ទឹក​ដី​សន្យា”។ ដូច​គ្នា​នេះ​ដែរ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​នៅ​សម័យ​ដើម ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ផង​ដែរ។ កណ្ឌ​គម្ពីរ​ហេព្រើរ ត្រូវ​បាន​និពន្ធ​ឡើង ដើម្បី​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ដែល​ជា​ជន​ជាតិ​ហេព្រើរ…

Read article