January 18, 2022

You are here:
អំណោយដ៏ប្រសើរបំផុតនៃសេចក្តីស្រឡាញ់

យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន។ អេសាយ ៥៣:៦ ពេល​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ​ចេហ្វ(Geoff) កំពុង​ចាក​ចេញ​ពី​ហាង​ទំនិញ គាត់​ក៏​បាន​ឃើញ​​ឈើ​ច្រត់​មួយ ដែល​គេ​ទុក​ចោល​នៅ​លើ​ដី។ គាត់​ក៏​បាន​គិត​ថា ខ្ញុំ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​កំពុង​តែ​មាន​គ្រោះ​ថ្នាក់​នៅ​ក្បែរ​នេះ​ទេ ។ គាត់​ក៏​បាន​ក្រឡេក​មើល​ក្រោយ​អគារ ឃើញ​ជន​អនាថា​ម្នាក់ កំពុង​ដេក​ស្តូកស្តឹង​នៅ​លើ​ផ្លូវ​ដើរ។ ជេហ្វ​ក៏​បាន​ដាស់​គាត់ ហើយ​ក៏​បាន​សួរ​គាត់ ក្រែង​លោ​គាត់​កើត​អី។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​កំពុង​តែ​ផឹក​ស្រា​ឲ្យ​ស្លាប់។ តង់​ខ្ញុំ​បាន​ខូច ដោយ​សារ​ខ្យល់​ព្យុះ ហើយ​ខ្ញុំ​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។ ខ្ញុំ​មិន​ចង់​រស់​​ទៀត​ទេ”។ លោក​ចេហ្វ​ក៏​បាន​ទូរស័ព្ទ​ទៅ​អង្គការ​ស្តា​នីតិ​សម្បទា របស់​គ្រីស្ទ​បរិស័ទ។ ចេហ្វ​សួរ​ឈ្មោះ​គាត់ គាត់​ក៏​បាន​ឆ្លើយ​ថា “ចេហ្វព្រី”។  ក្រោយ​មក ចេហ្វ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់ ក៏​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ផង​ដែរ”។ ចេហ្វ​ធ្លាប់​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ ហើយ​គាត់​បាន​ជួយ​បុរស​នោះ ដោយសារ​សេចក្តី​សប្បុរស ដែល​គាត់​បាន​ទទួល​មក​ពី​ព្រះ។ លោក​ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​សេចក្តី​មេត្តា​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង ក្នុង​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ ព្រះ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ទ្រង់​មិន​ដែល​ទុក​ឲ្យ​យើង​វង្វេង នៅ​ឯកោ និង​អស់​សង្ឃឹម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​សម្រេច​ព្រះទ័យ​យាង​មក​យក​កំណើត​ជា​មនុស្ស ដោយ​ជួប​ទុក្ខ​វេទនា​ដូច​យើង​ដែរ ហើយ​ក៏​បាន​លើក​យើង​ឡើង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​អាច​មាន​សេរីភាព…

Read article